ផ្សេងៗ

ក្លឹបកាន់តែច្រើនសម្លឹងឃើញកីឡាករ Kounde

Afp

យោងតាមការចេញផ្សាយរបស់ The Mundo Deportivo បានសរសេរថាក្លឹប Barcelona បានបង្ហាញច្បាស់ហើយថាគេត្រូវតែលក់កីឡាករខ្សែការពារបារាំង Kounde នៅរដូវក្តៅខាងមុខនេះដើម្បីប្រមូលយកលុយមួយចំនួនមកវិញ។

ទោះបីជាកីឡាកររូបនេះមានបំណងចង់បន្តស្នាក់នៅជាមួយនឹងក្លឹបក្តីប៉ុន្តែជឿជាក់ថា Barcelona មិនមានផែនការបន្តកុងត្រាថ្មីឡើយហើយក្នុងនោះមានក្លឹបជាច្រើនដែលមានបំណងចង់បានកុងត្រារបស់គាត់ដែលមានទាំង Chelsea, PSG, Man UTD និង
Inter Milan ផងដែរ។

គួរឲ្យដឹងដែរថាកុងត្រារបស់ Kounde មានសុពលភាពរហូតដល់ឆ្នាំ២០២៧ប៉ុន្តែជឿជាក់ថាក្លឹបដែលមានអទិភាពខ្លាំងជាងគេនៅអង់គ្លេសដើម្បីទិញគាត់បាននោះគឺ Newcastle ខណៈដែលនៅអ៊ីតាលីវិញគឺក្លឹប Inter Milan៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top