ផ្សេងៗ

កីឡាករវៀតណាម ឈ្នះបាល់មាសក្នុង ចំណោមកីឡាករបាល់ទាត់៥នាក់ទៀត ត្រូវឃុំខ្លួនពីបទប្រើប្រាស់គ្រឿងញៀន

VN Express

វៀតណាម៖ កីឡាករបាល់ទាត់ឆ្នើម Dinh Thanh Trung ដែលជាម្ចាស់ពានរង្វាន់បាល់មាសវៀតណាមឆ្នាំ ២០១៧ និងកីឡាករ ៤ នាក់ទៀតរបស់ស្ថិតនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ V. League Hong Linh Ha Tinh (HLHT) ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀននៅសណ្ឋាគារមួយក្នុងទីក្រុង Ha Tinh ។

កីឡាករ Trung និងខ្សែបម្រើ Nguyen Trung Hoc អ្នកចាំទី Duong Quang Tuan ខ្សែបម្រើ Nguyen Ngoc Thang និងខ្សែការពារ Nguyen Van Truong ត្រូវបានប៉ូលីស Ha Tinh ឃាត់ខ្លួនកាលពីថ្ងៃពុធ។ កាលពី ៥ ថ្ងៃមុន អាជ្ញាធរបានត្រួតពិនិត្យសណ្ឋាគារមួយក្នុងទីក្រុង Ha Tinh ហើយបានរកឃើញមនុស្សមួយក្រុមចំនួន ១០ នាក់ រួមទាំងអ្នកលេងបានប្រើប្រាស់សារធាតុហាមឃាត់ផងដែរ។

ទាំងអស់ត្រូវបានឃុំខ្លួនប្រឈមនឹងការចោទប្រកាន់ពីបទរៀបចំការប្រើប្រាស់គ្រឿងញៀន។ ប្រភពមួយបាននិយាយថា ករណីនេះត្រូវបានអាជ្ញាធរតាមដានជាយូរមកហើយ។ ចំណែក VnExpress បានទាក់ទងទៅកីឡាករមួយចំនួន ប៉ុន្តែមិនមានការឆ្លើយតបទេ។

នៅថ្ងៃពុធ ការប្រកួត HLHT នឹងប្រកួតជុំទី ១៧ នៃ V-League 2023-2024 ទល់នឹង Binh Dinh FC។ កីឡាករទាំង ៤ ត្រូវបានឃុំខ្លួននោះមិនមានក្នុងបញ្ជីចុះឈ្មោះសម្រាប់ការប្រកួតនោះទេ។

កីឡាករ Trung ជាខ្សែបម្រើវ័យ ៣៦ ឆ្នាំក៏បានឈ្នះពាន V. League ដូចគ្នាជាមួយនឹង Quang Nam FC។ កីឡាករ Nguyen Ngoc Thang ជាខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យរបស់ U23 វៀតណាម ដែលទើបតែបានលេង U23 Asian Cup នៅប្រទេសកាតា។កីឡាករ Nguyen Trung Hoc ជាខ្សែបម្រើសំខាន់របស់ HLHT ជាច្រើនឆ្នាំ ហើយបានពាក់ខ្សែដៃប្រធានក្រុមជាច្រើនដង៕ ដោយ៖លី ភីលីព

Most Popular

To Top