ផ្សេងៗ

កីឡាករគង់ម៉ូណា មិថុរ៉ា ឈ្នះមេដាយសំរិទ្ធ ៣ គ្រឿងការប្រកួតកម្រិតអន្តរជាតិ នៅប្រទេសរ៉ាប់រួម

ភ្នំពេញ៖ កីឡាករជម្រើសជាតិជីជឺតស៊ូស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា ដែលជាអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសំរឹទ្ធ ៣ គ្រឿង លើប្រភេទវិញ្ញាសាសម្តែងគូបុរសពីការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៤ (2024 JuJitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួម។

កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា ដែលជាកូនបង្កើតរបស់លោកគ្រូបង្វឹកហាប់គីដូ គង់ ចាន់ធីណា និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាហាប់គីដូផងដែរ ។ កាលការប្រកួតកីឡាSEA GAME 2023 គង់ម៉ូណា មិថុរ៉ា ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង។

ចំពោះការប្រកួត JuJitsu Asian Championship 2024 នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួមដណ្តើមមេដាយសំរិទ្ធចំនួន ៣ គ្រឿងរួមមាន៖កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា វិញ្ញាសា ADULTS JU-JITSU DUO MEN កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា វិញ្ញាសា ADULTS JU-JITSU DUO OPEN និងកីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា វិញ្ញាសា ADULTS JU-JITSU SHOW OPEN ៕ ដោយ៖លី ភីលីព

Most Popular

To Top