ផ្សេងៗ

តារាសម្ដែងស្រីចិន នាង Fan Bingbing ចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍ នៃរដ្ឋម៉ាឡេស៊ីជាផ្លូវការហើយ

Photo from Fan's Instagram

ម៉ាឡេស៊ី៖ តារាសម្ដែងជនជាតិចិនដ៏ល្បីល្បាញលំដាប់ពិភពលោក នាង Fan Bingbing បានចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍ប្រចាំទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ដោយចាប់ផ្តើមភារកិច្ចរបស់នាងជាមួយនឹងយុទ្ធនាការ Visit Melaka 2024 ។

នេះបើយោងតាមកាសែត The Straits Times បានប្រាប់ឲ្យដឹងថា ការមកដល់របស់នាង Fan នៅអគារ Stadthuys ក្នុងមជ្ឈមណ្ឌលរដ្ឋបាល Melaka បានទាក់ទាញមនុស្សរាប់រយនាក់រំភើបចិត្តដែលបានឃើញនាង ។

អ្នកគាំទ្រស្លៀកពាក់ Nyonya kebaya (រ៉ូបអាវប្រពៃណីម៉ាឡេស៊ី) បានចូលរួមក្នុងវគ្គជួបសំណេះសំណាល និងសួរសុខទុក្ខនៅតាមទីកន្លែងផ្សេងៗគ្នា និងបានទៅទស្សនាតំបន់ទេសចរណ៍ និងតំបន់បេតិកភណ្ឌចាប់ពីថ្ងៃទី ១៤-១៦ ខែមិថុនា។

នាង Fan គូសបញ្ជាក់ថា Melaka មានលក្ខណៈប្លែកពីកន្លែងទេសចរណ៍ខុសពីកន្លែងល្បីៗផ្សេងទៀត។
សម្រាប់ខ្ញុំ វាពិតជាកិត្តិយសណាស់ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍មិត្តភាព Melaka ឆ្នាំ ២០២៤ បន្ទាប់ពីជំងឺរាតត្បាត Covid-19 ចិត្តរបស់ខ្ញុំមិនស្ងប់ទេ ហើយខ្ញុំមិនបានធ្វើដំណើរទៅក្រៅប្រទេសទេ។

នាងបានប្រាប់អ្នកយកព័ត៌មានតាមរយៈអ្នកបកប្រែភាសាចិនកុកងឺ រាយការណ៍ដោយ New Straits Time ថា ទោះជាយ៉ាងណាក៏ដោយ ទេសចរណ៍ក្រោយជំងឺរាតត្បាតបានប្រែជារស់រវើកម្តងទៀត ហើយមនុស្សប្រាកដជានឹងជ្រើសរើសកន្លែងដែលពួកគេមិនធ្លាប់ទៅទស្សនាពីមុនមក៕ ដោយ៖លី ភីលីព

Most Popular

To Top