អូទ្រីស៖អ្នកបុរាណវត្ថុវិទូមួយក្រុមបានរកឃើញវត្ថុបុរាណសាសនាគ្រីស្ទសំខាន់បានធ្លាក់បញ្ញត្តិទាំង ១០ ប្រការសម្រាប់គ្រីស្ទានដែលមានជំនឿលើព្រះយ៉េស៊ូបានលាក់ខ្លួនក្នុងទីសក្ការបូជាថ្មម៉ាបនៃព្រះវិហារសម័យដើមនៅប្រទេសអូទ្រីស។
ប្រអប់ធ្វើពីភ្លុកដំរីមានអាយុ ១,៥០០ ឆ្នាំបង្ហាញពីទិដ្ឋភាពមួយរបស់លោកម៉ូសេដែលបានទទួលបញ្ញត្តិទាំង ១០ប្រការពីព្រះយ៉េស៊ូនៅលើភ្នំស៊ីណាយ ដូចដែលបានពិពណ៌នាក្នុងព្រះគម្ពីរសញ្ញាចាស់ រួមជាមួយនឹងរូបភាពនៃពួកបរិសុទ្ធ និងការយាងឡើងរបស់ព្រះគ្រីស្ទ។
ប្រអប់រាងជារង្វង់ត្រូវបានចាត់ទុកថា ជាការរកឃើញដ៏សំខាន់មួយដោយអ្នកបុរាណវត្ថុវិទូ ដោយសារវត្ថុពិសិដ្ឋក្នុងសាសនាគ្រឹស្តដំបូងជាវត្ថុដ៏កម្រមានណាស់ ហើយជំនឿទំាងនោះមានអាយុកាលប្រហែល ២០០០ឆ្នាំមុន។
អ្នកស្រាវជ្រាវបានកត់សម្គាល់ថា វត្ថុទំាងមានចំនួនតែ ៤០ ប៉ុណ្ណោះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក ដោយបានរកឃើញចុងក្រោយក្នុងអំឡុងពេលជីករុករកប្រហែល ១០០ឆ្នាំមុន។ ចំណែក លោក Gerald Grabherr អ្នកដឹកនាំបុរាណវត្ថុវិទូបាននិយាយថា យើងដឹងថា រឿងនេះកើតឡើងតែម្តងគត់ក្នុងជីវិតរបស់អ្នកបុរាណវត្ថុវិទូជាអ្នកវិទ្យាសាស្ត្រ។
សម័យកាលអធិរាជរ៉ូម៉ាំង Constantine the Great បានប្តូរទៅជាគ្រិស្តសាសនា ដោយបានចេញក្រឹត្យរបស់ Milan នៅឆ្នាំ ៣១៣ នៃគ.សដែលបានធ្វើឲ្យសាសនាស្របច្បាប់ និងលើកកម្ពស់ការអត់ឱនចំពោះជំនឿ៕ ដោយ៖លី ភីលីព