ផ្សេងៗ

អេស្ប៉ាញគ្រងតំណែងជើងឯក European Championship ជាលើកទី៤ បន្ទាប់ពីឈ្នះអង់គ្លេស ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ

ទីក្រុងប៊ែរឡាំង៖ក្រុមបាល់ទាត់អេស្ប៉ាញបានឈ្នះជើងឯកទ្វីបអឺរ៉ុប “European Championship”លើកទី៤ ដោយបំបែកកំណត់ត្រាការប្រកួតពាននេះ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់អង់គ្លេស ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនៃពាន Euro 2024 កាលពីថ្ងៃអាទិត្យនៅទីក្រុងប៊ែរឡាំង។

នេះជាការលើពាន European Championship ទី៤ ហើយសម្រាប់ក្រុមបាល់ទាត់អេស្ប៉ាញ ដោយពីមុនក្រុមបាល់ទាត់អេស្ប៉ាញធ្លាប់លើពាននេះ ៣ លើកមកហើយ គឺឆ្នាំ ១៩៦៤ ឆ្នាំ ២០០៨ និងឆ្នាំ ២០២១ ខណៈក្រុមបាល់ទាត់អង់គ្លេសបានបាត់បង់ការគ្រងតំណែងជើងឯក European Championship លើកទី២ជាប់ៗគ្នា ដែលត្រូវបានក្រុមអ៊ីតាលីផ្តួលដោយបាល់ប៉េណាល់ទីនៅ Euro 2020។

ចំណែកកីឡាករ Rodri របស់ក្រុមបាល់ទាត់អេស្ប៉ាញទទួលបានពានកីឡាករលេងល្អជាងគេសម្រាប់ពាន Euro 2024 ខណៈកីឡាករវ័យក្មេង Yamal ទទួលបានពានជាកីឡាករវ័យក្មេងក្នុងការប្រកួត។ កីឡាករ Yamal វ័យ ១៧ ឆ្នាំរបស់អេស្ប៉ាញបានបង្ហាញខ្លួន ៧ ប្រកួតជាប់ៗគ្នានៅប្រទេសអាឡឺម៉ង់ និងបានជួយឲ្យក្រុមអេស្ប៉ាញឲ្យឈ្នះរហូត។
កីឡាករ Yamal បង្ហាញទម្រង់លេងល្អដ៏អស្ចារ្យ និងបានបំបែកកំណត់ត្រានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយប្រទេសបារាំង ដែលបានធ្វើឲ្យកីឡាកររូបនេះបានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រពាន Euro ៕

Most Popular

To Top