ភ្នំពេញ៖ នាវេលាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានបង្កើតជាកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា រួមជាមួយនិង គណៈគ្រប់គ្រងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ទាំងអស់ ដើម្បីជួបជុំសំណេះសំណាល និងពិធីជប់លៀង ផ្តល់ជូនបុគ្គលិក បងប្អូនកម្មករ កម្មការីទាំងអស់យ៉ាងអធិកអធម។
ការជួបជុំដែលពោរពេញទៅដោយភាពសប្បាយរីករាយ ការសំណេះសំណាល ក៏ដូចជាការសួរសុខទុក្ខរវាងថ្នាក់ដឹកនាំ និងបុគ្គលិក បងប្អូនកម្មករ កម្មការីទាំងអស់ ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សំណាក់ លោក ជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន។




ជាមួយគ្នានេះដែរ គណៈគ្រប់គ្រងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាន បង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលមានឱកាសជួបជុំគ្នា និងថ្លែងអំណរគុណដល់បុគ្គលិក បងប្អូនកម្មករ កម្មការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ តាមផ្នែកនីមួយៗបានយ៉ាងល្អ និងជំរុញឲ្យក្រុមហ៊ុនមានការវិវឌ្ឍន៍ទៅមុខគួរឲ្យកត់សម្គាល់ និងមានឈ្មោះនៅលើទីផ្សារអភិវឌ្ឍន៍អចលនទ្រព្យ ក៏ដូចជាសង្ឃឹមថាបុគ្គលិកទាំងអស់នឹងនៅតែបន្តយកចិត្តទុកដាក់ ស្រឡាញ់ និងបំពេញកាតព្វកិច្ចការងាររបស់ខ្លួន ឲ្យកាន់តែរលូនទៅមុខទាំងអស់គ្នា។




លើសពីនេះទៅទៀត គណៈគ្រប់គ្រងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ថ្នាក់ដឹកនាំ និង បុគ្គលិក បងប្អូនកម្មករ កម្មការីទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងចូលរួមបង្កើននូវកេរិ៍ឈ្មោះ និងកិត្យានុភាពដ៏ល្អ ដើម្បីផ្តល់នូវទំនុកចិត្តជូនទៅកាន់អតិថិជនទាំងអស់បន្ថែមទៀត៕
