អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា បន្ទាប់ពីកំពូលភ្នំមួយ បានបាក់ដីចូលទៅ ក្នុងសមុទ្រនៅហ្គ្រីនលែន បង្កឲ្យមានរលកយក្សស៊ូណាមិ ដែលមានកម្ពស់ខ្ពស់ ជាងអគារ ខ្ពស់មួយ បានធ្វើផែនដី មានភាពញ័រអស់រយៈពេល ៩ ថ្ងៃជាប់ៗគ្នា ធ្វើឲ្យអ្នកវិទ្យាសាស្ត្រជុំវិញ ពិភពលោកមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះការបាក់ដី ឬរលកយក្ស ស៊ូណាមិនេះធ្វើឲ្យគ្មាននរណាម្នាក់រងរបួសឡើយ ប៉ុន្តែរលកទឹកកម្ពស់ ១៩៨ ម៉ែត្របានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដែលមានតម្លៃប្រហែល ២០០,០០០ដុល្លារនៅស្ថានីយ៍ស្រាវជ្រាវនៅលើកោះ Ella ។
រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ដឹងពីអ្វី ដែលបណ្តាលឲ្យមានសកម្មភាពរញ្ជួយដី ដ៏អាថ៌កំបាំងបានចាប់ផ្តើមកាលខែកញ្ញា ឆ្នាំ ២០២៣ និងមានរយៈពេលជាងមួយសប្តាហ៍។ សកម្មភាពនេះធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ធ្វើការតាមដាននឹង ទៅការរអិលបាក់ដីនេះ។
លោក Kristian Svennevig អ្នកដឹកនាំការសិក្សា និង ជាអ្នកជំនាញខាងភូគព្ភវិទូនៅ Geological Survey នៃប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន បាននិយាយថា នៅពេលដែលយើង ចាប់ផ្តើមដំណើរផ្សងព្រេងបែបវិទ្យាសាស្ត្រនេះ មនុស្សគ្រប់គ្នាមានការងឿងឆ្ងល់ ហើយគ្មាននរណាម្នាក់ មានគំនិតស្រពិចស្រពិលអំពីអ្វី ដែលបណ្តាលឲ្យ មានសញ្ញានេះឡើយ។
លោក Svennevig និងសហការី របស់លោកជឿថា ការប្រែប្រួលអាកាសធាតុកំណត់ដំណាក់កាលសម្រាប់ការរអិលបាក់ដីនេះ ដោយការរលាយផ្ទាំងទឹកកក នៅលើភ្នំ និងធ្វើឲ្យមានស្ថេរភាពទឹកកក និងថ្មមានទំហំប៉ុនអាងហែលទឹកអូឡាំពិកចំនួន ១០,០០០ដង៕