យោងតាមការ ចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Kevin de Bryne ត្រូវបានដកចេញភ្លាម ពីការប្រកួត ដែលធ្វើឡើង បានត្រឹមពាក់កណ្តាលតង់ ឲ្យក្រុម Man City ពេលប្រកួតប៉ះនឹង Inter Milan យប់មិញក្នុងការប្រកួតពានរង្វាន់ Champions League ។
លទ្ធផល០ស្មើយប់មិញ ប៉ុន្តែកីឡាករដ៏សំខាន់ម្នាក់របស់ Man City បានទទួលរងរបួសខណៈដែលប៉ុន្មានថ្ងៃទៀតត្រូវទទួលស្វាគមន៍ក្រុមខ្លាំង Arsenal នៅក្នុងទឺកដីរបស់ខ្លួនក្នុង ពានរង្វាន់លីគកំពូលអង់គ្លេសផងនោះ។
គួរឲ្យដឹងដែរថា de Bryne មានវ័យ៣៣ឆ្នាំ ទៅហើយនិងមិនបានចូលលេងឲ្យក្រុមឡើយ កាលពីរដូវកាលមុនដល់ទៅ៤១ប្រកួត ដោយសារបញ្ហារបួសដូចគ្នា ខណៈដែលបច្ចុប្បន្នគាត់នៅសល់កុងត្រា តែមួយឆ្នាំទៀត ប៉ុណ្ណោះជាមួយនឹង Man City៕
ប្រែសម្រួល៖ស៊ុនលី