ក្នុងការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Real Sociedad និងក្រុម Barcelona បានបញ្ចប់ទៅដោយក្រុម ម្ចាស់ផ្ទះយកឈ្នះ១-០ សម្រាប់ការប្រកួតក្នុងក្របខណ្ឌ La Liga សប្ដាហ៍ទី១៣។

ក្នុងការប្រកួតបានបញ្ចប់ ទៅដោយភាពមិនពេញចិត្ត រឿងអាជ្ញាកណ្ដាល កាត់ក្ដីលើទីលាន ពិសេសត្រង់ចំណុចដែលពិនិត្យ VAR គ្រាប់បាល់របស់ Robert Lewandowski នាទីទី១៣ ។ ត្រង់ចំណុចនេះលោក Hansi Flick អ្នកចាត់ការរបស់ Barca បានធ្វើការដាក់បន្ទុកទៅអាជ្ញាកណ្ដាល និង VAR បានបង្កើតកំហុសដ៏ធំមួយ ដែលនាំឲ្យក្រុម របស់លោកចាញ់ការប្រកួត។
ក្រោយពីស្ដាប់ឭអ្នកចាត់ការ របស់ក្រុមអ្នកមានបុណ្យនិយាយ បែបនេះអាជ្ញាកណ្ដាល មិនបានឆ្លើយតបអ្វីឡើយ ដោយគ្រាន់តែសើចរួចក៏ដើរចេញទៅ ។ អ្នកចាត់ដដែលបានបន្ថែមថា ការប្រកួតនេះពិតជាចាញ់ លោកទទួលស្គាល់ និងទទួលយកលទ្ធផល ។
«ពេលចាប់ផ្ដើមការប្រកួតយើង លេងបានយ៉ាងល្អ និងរកគ្រាប់បាល់បាន ប៉ុន្តែត្រូវបានអាជ្ញាកណ្ដាលចាប់ថាជាបាល់ Offside ទៅវិញ ។ ខ្ញុំបានប្រាប់ទៅកាន់អាជ្ញាកណ្ដាលថា វាការសម្រេចចិត្តមិនត្រឹមត្រូវ និងអាក្រក់បំផុត។ ជើងដែល VAR គិតថា Offside នោះមិនមែនជារបស់ Robert Lewandowski ទេ ប៉ុន្តែអាជ្ញាកណ្ដាលសម្រេចថា Offside ។ បាទយើងទទួលយក» ។ នេះជាការបន្ថែមរបស់លោក Hansi Flick ៕
