យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករខ្សែប្រយុទ្ធបិសាចក្រហម Man UTD លោក Luis Nani បានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើល ក្នុងការវិលត្រឡប់ចូលហ្វឹកហាត់ និងលេងបាល់អាជីពវិញ ហើយក្រោយការប្រកាស ចូលនិវត្តបានត្រឹម២ឆ្នាំ។
កីឡាករវ័យ៣៩ឆ្នាំរូប នេះធ្លាប់ បានប្រកាសព្យូរ ស្បែកជើង កាលពីឆ្នាំ២០២៤ នាខែធ្នូកន្លងមកប៉ុន្តែថ្មីៗនេះ គេជឿជាក់ថាគាត់បានទទួលយកកុងត្រា ចូលលេងបាល់អាជីពវិញ ជាមួយនឹងក្លឹបអាជីពនៅហ្គាហ្សាស្ថានគឺក្លឹប FC Aktobe។
សរសេរនៅលើបណ្តាញ សង្គមរបស់ខ្លួន កីឡាករ Nani បានសរសេរថា ៖ ខ្ញុំពិតជាមានអារម្មណ៍ រីករាយខ្លាំងណាស់ក្នុងការ វិលត្រឡប់ មកចូលរួមបាល់ ទាត់អាជីពវិញជាមួយនឹងក្លឹប FC Aktobe ហើយខ្ញុំជឿជាក់ថា នឹងចែករំលែកបទពិសោធ បាល់ទាត់ទាំងអស់ ដែលខ្ញុំមានទៅឲ្យក្រុម៕
ប្រែសម្រួល៖ស៊ុនលី
