ផ្សេងៗ

អ្នកផ្សាយព័ត៌មាន ឧក្រិដ្ឋកម្មរបស់រុស្ស៊ី លើបណ្តាញសង្គម ត្រូវបានកាត់ទោស បន្ទាប់ពីបំផ្ទុះគ្រាប់បែកលើប៉ូលីស

រុស្ស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា តុលាការយោធាមួយក្នុងទីក្រុង St. Petersburg បានកាត់ទោសអ្នកផ្សាយព័ត៌មាន ឧក្រិដ្ឋកម្មលើបណ្តាញសង្គម ក្នុងស្រុកម្នាក់ ឲ្យជាប់ពន្ធនាគារ ១២ ឆ្នាំ បន្ទាប់ពីនាងត្រូវបានក្រុមភ្នាក់ងារអ៊ុយក្រែន រៀបចំផែនការវាយប្រហារដោយដុតបំផ្លាញអគារប៉ូលីស។

នាង Diana Chistyakova អាយុ ៣០ ឆ្នាំ បានធ្វើជាម្ចាស់កម្មវិធីផតខាស YouTube តូចមួយដែលផ្តោតលើចិត្តវិទ្យាព្រហ្មទណ្ឌ និងករណីឧក្រិដ្ឋកម្មល្បីៗ។ ការកាត់ទោសនេះត្រូវបានប្រកាសនៅថ្ងៃចន្ទ ជុំវិញឧប្បត្តិហេតុមួយដែលបានកើតឡើងក្នុងខែតុលា។

យោងតាមសក្ខីកម្មរបស់នាង Chistyakova បានក្លាយជាគោលដៅ នៃការបោកប្រាស់ដែលកាន់តែលេចឡើងក្នុងប្រទេសរុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជនរងគ្រោះដំបូងត្រូវបានគេបោកបញ្ឆោតឲ្យប្រគល់ប្រាក់សន្សំរបស់ពួកគេ ហើយបានប្រាប់ថា ប្រាក់ត្រូវបានផ្ទេរ ដើម្បីគាំទ្រយោធាអ៊ុយក្រែន។ បន្ទាប់មកអ្នកបោកប្រាស់បានបញ្ចុះបញ្ចូលពួកគេថា ពួកគេកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះបទល្មើសទាក់ទងនឹងភេរវកម្ម ហើយអាចជៀសវាងការចោទប្រកាន់ដោយអនុវត្ត “ប្រតិបត្តិការសម្ងាត់”។

អាជ្ញាធរបាននិយាយថា នាង Chistyakova ត្រូវបានណែនាំ ឲ្យរៀបចំស្រាក្រឡុក Molotov និងវាយប្រហារយានយន្ត ជាកម្មសិទ្ធិរបស់អង្គភាពប៉ូលីស ដែលទទួលខុសត្រូវក្នុងការដឹកជញ្ជូន ជនសង្ស័យទៅកាន់សវនាការ នៅតុលាការ។ នាង ត្រូវបានចាប់ខ្លួន ខណៈពេលកំពុងព្យាយាមបញ្ឆេះ គ្រាប់បែកភ្លើងទី៣របស់នាង បន្ទាប់ពីបានបរាជ័យក្នុងការបង្កការខូចខាត ជាមួយនឹងគ្រាប់បែក ២ គ្រាប់ដំបូង៕

Most Popular

To Top