ភ្នំពេញ ៖ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៤ រូបចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៤ រូបរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជាចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦នៅប្រទេសម៉ាឡេស៊ី។

លោកអគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបន្តថា គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៤ រូប រួមមាន កញ្ញា ហែម ថុនវិទិនី ជាគ្រូបង្វឹក កីឡាការិនី ជូលៀ ម៉ារី ភូ កីឡាករ កូសុង ដឹឡាប៉ារ៉ង អង់ត្វ័ន ម៉ាតាំងក្លូឌ និងកីឡាករ ហែម ប៉ុច។ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ ៥០ម៉ែត្របុរស ។ សិទ្ធផលនៃការបំបែកកំណត់ត្រាជាតិ(National Record)នេះ គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នឈ២០២៦ ។ បច្ចុប្បន្នកម្ពុជាកំពុងត្រៀមកីឡាករ-កីឡាការិនី ៩ ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT និងកីឡាបាល់ទះ សុទ្ធសឹងកីឡាមានសក្តានុពល៕


