ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

C-League៖ ណាហ្គាវើល ជួបបឹងកេតស្អែកនេះ បានផ្លាស់ប្ដូរកាលបរិច្ឆេទប្រកួត

ភ្នំពេញ៖ ជំនួបជើងទី១ រវាងក្រុមណាហ្គាវើល និងក្រុមបឹងកេត ដែលគ្រោងប្រកួត នៅថ្ងៃទី២២ ខែមេសា ស្អែកនេះ ត្រូវបានផ្លាស់ប្ដូរ កាលបរិច្ឆេទប្រកួតហើយ ​ដោយលើកទៅប្រកួត នៅថ្ងៃទី២៣ ខែមេសា​ ចុងសប្ដាហ៍នេះវិញ នៅវេលាម៉ោង ៦ល្ងាច លើទីលានពហុកីឡដ្ឋានជាតិ ដដែល ។ នេះបើយោងតាមការជូនដំណឹង លើទំព័រ Facebook របស់ក្រុមណាហ្គាវើល ។

សម្រាប់មូលហេតុនៃការផ្លាស់ប្ដូរកាលបរិច្ឆេទប្រកួតនេះដែរ ត្រូវបានប្រភពព័ត៌មានពីថ្នាក់ដឹកនាំ ក្រុមណាហ្គាវើល ឲ្យដឹងថា ដោយសារក្រុមបឹងកេត ​ទើបបញ្ចប់ការប្រកួត ជម្រុះពានរង្វាន់ AFC Cup 2017 ជាមួយក្រុម Johor Daruo Ta’zim របស់ម៉ាឡេស៊ី កាលពីថ្ងៃពុធកន្លងទៅ ទើបនាំឲ្យមានការលើកពេលប្រកួតដូច្នេះ ។ ប៉ុន្ដែយ៉ាងណាក្រុមណាហ្គាវើល បានត្រៀមខ្លួនរួចហើយ សម្រាប់ការប្រកួតដ៏សំខាន់មួយនេះ ។

បន្ទាប់ពីជំនួបរវាងក្រុមណាហ្គាវើល និងក្រុមបឹងកេត ត្រូវបានលើកពេល ដូច្នេះកម្មវិធីប្រកួតថ្ងៃទី២២ ខែមេសាស្អែកនេះ នៅសល់ ២ប្រកួតប៉ុណ្ណោះ ​គឺក្រុមបាតតារាង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ត្រូវជួបក្រុមវេស្ទើន នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ (ប៉ូលិស) ត្រូវជួបក្រុមអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្ដាតចាស់ដូចគ្នា ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City ចង់បាន Mbappe ព្រមទាំងហ៊ានចំណាយ តម្លៃបំបែក ឯកទក្តកម... - 24/04/2017 19:15
  • ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចែក ១លានសំបុត្រ ក្នុងការហោះហើរ ទៅ... - 24/04/2017 17:34
  • របៀបកាត់សក់ បែបប្រពៃណី គួរឱ្យខ្លាចរបស់បុរស ចំណាស់នេះកំពុងល្... - 24/04/2017 17:21
  • PSG បន្តកុងត្រាថ្មី ដល់ខ្សែការពារ Serge Aurier បញ្ចប់ការចង់ប... - 24/04/2017 17:13
  • ស្ទើរមិនជឿសោះ! កុំតែប៉ូលិសឃាត់ កុំអីក្មេងប្រុសវ័យ១២ឆ្នាំ បើក... - 24/04/2017 16:17
  • រូបភាពមួយសន្លឹក Sweet បំផុតរបស់ Gigi Hadid ជាមួយមិត្តប្រុស Z... - 24/04/2017 15:58
  • ផ្ទាំងគំនូរបុរាណ នៅព្រះវិហារ ក្នុងខេត្ត Hebei ត្រូវជួសជុលឡើង... - 24/04/2017 15:47
  • ការសិក្សារបស់យូអិន៖ ហានិភ័យបង្កឡើងដោយ ប្រើអាវុធនុយក្លេអ៊ែ ក... - 24/04/2017 15:16
  • Angelababy បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូន - 24/04/2017 14:19
  • គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវេទិកាស... - 24/04/2017 13:50
  • Top