កីឡា
ក្លិប AS Roma បដិសេធមិនព្រមបញ្ចេញ Nahuel Molina ឱ្យទៅបំពេញកាតព្វកិច្ចជម្រើសជាតិ បើទោះបីជា FIFA បានកាត់បន្ថយទោសពិន័យក៏ដោយ
បរទេស ៖ ក្លិបបាល់ទាត់ AS Roma បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះកីឡាករ Nahuel Molina ដោយរារាំងការកោះហៅយឺតពេលរបស់ខ្សែការពាររូបនេះ ពីសំណាក់ក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់កម្មវិធីប្រកួតអន្តរជាតិនាពេលខាងមុខ (International Break)។ បើទោះបីជាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានកាត់បន្ថយទោសពិន័យព្យួរជើងរបស់ខ្សែការពាររូបនេះយ៉ាងច្រើនក៏ដោយ ក៏ក្រុមរហស្សនាម Giallorossi បានសម្រេចចិត្តរក្សាកីឡាករឱ្យស្នាក់នៅហ្វឹកហាត់ក្នុងមជ្ឈមណ្ឌល Trigoria ដដែល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន...