បុរសជនជាតិបារាំង Arsene Wenger នៅសប្តាហ៍នេះ បានធ្វើការសារភាពថា លោកពិតជាខ្វាក់ភ្នែក ចំពោះសេចក្តីស្រឡាញ់ យ៉ាងខ្លាំងក្លា របស់គាត់ជាមួយនឹង ក្លឹបដែលលោក ពេញចិត្តបំផុត ហើយបានធ្វើឲ្យវាក្លាយ ទៅជាអនុស្សាវរីយ៍ដ៏ជូរចត់ទៅវិញ ក្នុងនាមជាគ្រូបង្វឹក ដែលត្រូវបានក្លឹប បណ្តេញចេញ ។ លោក Wenger បានសារភាពថា លោកពិតជាសោកស្តាយ ពីព្រោះថា...
ការប្រកាសគ្រូបង្វឹកថ្មី លោក Xavi ត្រូវបានធ្វើឡើងជាផ្លូវការ កាលពីថ្ងៃម្សិលមិញហើយ ថ្ងៃនេះព័ត៌មានព្រោងព្រាត ដែលបានចេញផ្សាយ ជាបន្តបន្ទាប់ពីវត្តមានរបស់លោក ក្នុងនាមជាគ្រូបង្វឹកថ្មី របស់ Barcelona ជំនួសឲ្យលោក Ronald Koeman ។ ក្នុងនោះថ្លែងទៅកាន់ ក្រុមអ្នកកាសែតអំពីបញ្ហាប្រៀបធៀប សមត្ថភាពរបស់លោកទៅនឹង បុរសអេស្បាញ លោក Pep Guardiola...
សិង្ហបុរី ៖ ប្រទេសសឹង្ហបុរី បានរាយការណ៍ថា មានករណីថ្មីចំនួន ២៤៧០ករណីនៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ២២០,៨០៣ករណី នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីចំនួន ២,៣០៧ ករណីស្ថិតនៅក្នុងសហគមន៍ ១៥៦ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន របស់ពលករចំណាកស្រុក...
តេអេរ៉ង់៖ សាខាកងទ័ពរបស់អ៊ីរ៉ង់ បានធ្វើតេស្តនូវកាំជ្រួច torpedo និងយន្តហោះគ្មានមនុស្សបើក (UAVs) ដែលផលិតក្នុងស្រុក ក្នុងថ្ងៃទីពីរនៃសមយុទ្ធទ្រង់ទ្រាយធំរួមគ្នានៅសមុទ្រអូម៉ង់ និងដែនទឹកជុំវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកឧត្តមសេនីយទោ Alireza Sabahi Fard មេបញ្ជាការបានលើកឡើងថា “ប្រព័ន្ធទាំងអស់ដែលប្រើក្នុងសមយុទ្ធ គឺផលិតក្នុងស្រុក និងបច្ចេកវិទ្យាទំនើបបំផុតក្នុងកម្រិតពិភពលោក មិនថាក្នុងវិស័យឈ្លបយកការណ៍ ប្រព័ន្ធរ៉ាដា សង្គ្រាមអេឡិចត្រូនិក និងផ្សេងៗទៀត”...
បរទេស៖ពួកតាលីបង់ បានតែងតាំងសមាជិកខ្លួនចំនួន៤៤នាក់ ឲ្យកាន់តំណែងសំខាន់ៗ ដោយរួមទាំងជាអភិបាលខេត្ត និងមេប៉ូលីស នៅថ្ងៃអាទិត្យម្សិលមិញនេះ ហើយនេះគឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងការគ្រប់គ្រងរបស់ខ្លួន ស្របពេលដែលប្រទេសមានបញ្ហាសន្តិសុខនិងសេដ្ឋកិច្ចកើនឡើង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា វាជាគឺជាការតែងតាំងទ្រង់ទ្រាយធំបំផុតបំផុត ដែលត្រូវបានប្រកាសឡើង ចាប់តាំងពីគណៈរដ្ឋមន្ត្រីត្រូវបានបង្កើតឡើង កាលពីខែកញ្ញាមក។ ពួកតាលីបង់...
ក្រុមហ៊ុន Toyota បានប្រកាសចេញតម្លៃរបស់ Toyota Tundra TRD Pro 2022 ហើយ ដោយខុសគ្នាតាមជម្រើសប្រភេទដូចខាងក្រោម៖ -ប្រភេទ 4×4 SR Double Cab មានតម្លៃទាបជាងគេ គឺ ៣៨ ៩៥០ដុល្លារ -ប្រភេទ 4×4 SR5...
មូស្គូ៖តុលាការទីក្រុងមូស្គូ នៅព្រឹកថ្ងៃចន្ទបានប្រកាសដាក់ពិន័យ ទៅលើក្រុមហ៊ុនមេរបស់ Google គឺ Alphabet Inc. ចំនួនទឹកប្រាក់ប្រមាណជា ២លានរូបលលុយរុស្សីឬត្រូវជា ២៨ ០៨៥ដុល្លារអាមេរិកដោយសារតែ មិនព្រមលប់ចោលនូវមតិកាដែលរុស្សីស្នើសុំកន្លងមក។ រុស្សីបានអះអាងថាមតិកាទាំងនោះ គឺជាសកម្មភាពខុសច្បាប់និងជាផ្នែកមួយនៃជម្លោះរវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធទៅនឹងវិស័យ បច្ចេកវិទ្យា។ លើសពីនេះរុស្សីក៏បានព្រមាន ក្នុងការដាក់ពិន័យទៅ លើក្រុមហ៊ុន Google បន្ថែមទៀតផងដែរប្រសិនបើនៅតែបន្តការប្រឆាំងទៅនឹងការស្នើសុំ របស់រុស្សីទៅលើ...
អាចនិយាយបានថា Rain និង Kim Tae Hee ត្រូវបានគេលើកថាជាគូស្នេហ៍តារាដែលគួរជាទីគោរព ដោយសារតែបទពិសោធចាស់ទុំក្នុងវិស័យសិល្បៈ ក៏ដូចជាគំរូក្ដីស្នេហ៍ដែលអ្នកទាំង ២មានឲ្យគ្នា តាំងពីមិនទាន់រៀបការ រហូតរៀបការរួច បង្កើតបានកូនៗ ពេញផ្ទះជាចំណងដៃអាពាហ៍ពិពាហ៍។ បើគិតតាំងពីថ្ងៃផ្ដើមស្នេហ៍រហូតដល់បច្ចុប្បន្ននេះ វាមានរយៈពេលជាង ១០ឆ្នាំហើយ សម្រាប់អ្នកទាំងពីរ។ រឿងមួយទៀតដែលគ្រប់គ្នាស្ញើចសរសើរនោះគឺ ទ្រព្យសម្បត្តិក្នុងនាមជាកំពូលតារារបស់ Rain និង Tae Hee ក៏មានមហាសាល បូកផ្សំនឹងចំណូលពីវិស័យអចលនទ្រព្យផង ប៉ុន្តែពួកគេបែរជាជ្រើសយកជីវិតរស់នៅបែបសាមញ្ញ មិនសម្ដែងសម្ភារៈនិយមពេកទេ ហើយក៏កម្របង្ហាញខ្លួននៅក្រៅដែរ។ ដោយឡែកថ្មី Rain និងភរិយា Kim Tae Hee ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពេល...
ខាងក្រោមនេះជាកីឡាករដែលមានតួនាទីស៊ុតប៉េណាំងទី របស់ក្លឹបទាំង៦ក្នុង Premier League៖ ក្លឹប Chelsea៖ អ្នកស៊ុតប៉េណាល់ទីទី១: ខ្សែបម្រើ Jorginho អ្នកស៊ុតប៉េណាល់ទីទី២: ខ្សែប្រយុទ្ធ Timo Werner ក្លឹប Manchester City៖ អ្នកស៊ុតប៉េណាល់ទីទី១: ខ្សែបម្រើ Kevin De Bruyne អ្នកស៊ុតប៉េណាល់ទីទី២:...
តូក្យូ៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃចន្ទនេះ បានប្រកាសថានឹងបង្កើតមូលនិធីដ៏ធំមួយ សម្រាប់សកលវិទ្យាល័យឬ University Fund មានទំហំរហូតទៅដល់ ៨៨ពាន់លានដុល្លារដែលនឹងអាចជួយលើកកំពស់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលជាផ្នែកមួយនៃ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលផងដែរ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីលើកកំពស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន នឹងបញ្ចេញខ្ទង់ចំណាយប្រមាណជា១០ទ្រីលានយេនសិនត្រឹមចុងឆ្នាំ សារពើពន្ធសម្រាប់មូលនិធិសកលវិទ្យាល័យ នេះហើយក៏នឹង បន្តធ្វើការអភិវឌ្ឍបន្ថែមទៅលើថាមពលបៃតងក្នុងស្រុក ផងដែរដូចជាសកម្មភាពបង្កើនចំនួនការផលិតថ្មរថយន្តអគ្គិសនីជាដើម។ គួរឲ្យដឹងដែរថាកញ្ចប់ថវិកានេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាប្រចាំឆ្នាំ របស់រដ្ឋាភិបាលដែលមានទំហំ...