សិល្បៈ និង កម្សាន្ត

ទុកកូន ២នៅផ្ទះម្ដុំ! Rain និងប្រពន្ធ សុំឆក់ពេលកាន់ដៃគ្នាដើរលេងក្រៅ ដូចកំលោះក្រមុំសិន

អាច​និយាយបាន​ថា Rain និង Kim Tae Hee ត្រូវ​បាន​គេ​លើក​ថា​ជា​គូស្នេហ៍តារាដែលគួរជាទីគោរព ដោយសារ​តែ​បទពិសោធចាស់ទុំក្នុងវិស័យសិល្បៈ ក៏ដូចជា​គំរូក្ដី​ស្នេហ៍ដែល​អ្នកទាំង ​មាន​ឲ្យគ្នា តាំង​ពីមិនទាន់រៀបការ រហូត​រៀបការ​រួច​ បង្កើតបាន​កូនៗ ពេញ​ផ្ទះជាចំណងដៃអាពាហ៍ពិពាហ៍។

បើគិត​តាំង​ពី​ថ្ងៃ​ផ្ដើម​ស្នេហ៍រហូតដល់បច្ចុប្បន្ននេះ វា​មាន​រយៈពេល​ជាង ១០​ឆ្នាំ​​ហើយ សម្រាប់អ្នកទាំងពីរ។ រឿងមួយទៀតដែល​គ្រប់គ្នាស្ញើចសរសើរនោះគឺ ទ្រព្យសម្បត្តិក្នុងនាមជា​កំពូល​តារា​របស់ Rain និង Tae Hee ក៏មាន​មហាសាល បូកផ្សំ​នឹង​ចំណូល​ពីវិស័យអចលនទ្រព្យផង ប៉ុន្តែពួកគេ​បែរជា​ជ្រើសយក​ជីវិតរស់នៅ​បែបសាមញ្ញ មិនសម្ដែង​សម្ភារៈនិយមពេកទេ ហើយក៏កម្របង្ហាញ​ខ្លួន​នៅ​ក្រៅដែរ។

ដោយឡែក​ថ្មី Rain និង​ភរិយា Kim Tae Hee ធ្វើឲ្យគ្រប់គ្នា​ភ្ញាក់ផ្អើល​ពេល​ មានអ្នក​ចាប់បាន​ និង​ថត​រូបទុកពេល​អ្នកទាំង  កាន់ដៃគ្នា​យ៉ាង​ផ្អែមល្ហែម​នៅ​ក្រៅ ដើរ​លេង​បែបសាមញ្ញនៅ​ក្រៅ។ ទិដ្ឋភាព​បែប​នេះ​ ពេល​បាន​ឃើញហើយ​ម្នាក់ៗលាន់មាត់​ថា ប្រៀបដូចនៅក្នុងកុន ហើយទប់ចិត្តមិនច្រណែន​នឹង​ក្ដី​ស្នេហ៍ប្ដីប្រពន្ធ​កូន ​ នេះ​មិន​ជាប់​ទេ។ ទោះ​បី​ត្រឹម​រូប​មួយ​សន្លឹក​ប៉ុន្តែ​បង្កប់អត្ថន័យ​ជ្រៅ​បាត់ទៅហើយ សម្រាប់មហាជនដែល​ជា​អ្នកគាំទ្រ​៕ប្រភព៖http://sabay

Most Popular

To Top