កីឡា

Xavi និយាយថា បានទទួលសារ អបអរមួយពី Messi

ការប្រកាសគ្រូបង្វឹកថ្មី លោក Xavi ត្រូវបានធ្វើឡើងជាផ្លូវការ កាលពីថ្ងៃម្សិលមិញហើយ ថ្ងៃនេះព័ត៌មានព្រោងព្រាត ដែលបានចេញផ្សាយ ជាបន្តបន្ទាប់ពីវត្តមានរបស់លោក ក្នុងនាមជាគ្រូបង្វឹកថ្មី របស់ Barcelona ជំនួសឲ្យលោក Ronald Koeman ។

ក្នុងនោះថ្លែងទៅកាន់ ក្រុមអ្នកកាសែតអំពីបញ្ហាប្រៀបធៀប សមត្ថភាពរបស់លោកទៅនឹង បុរសអេស្បាញ លោក Pep Guardiola លោក Xavi មិនបាននិយាយអ្វីច្រើននោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា បានទទួលសារមួយពីសំណាក់ អតីតមិត្តរួមក្លឹប Lionel Messi នូវឃ្លាមួយ ដែលនិយាយថា Good Luck ។

អ្នកកាសែតបានសួរសំណួរថា តើបើមានឱកាសលោក នឹងសប្បាយចិត្តដែរឬទេ ក្នុងការដឹកនាំកីឡាករ ដូចជា Lionel Messi នាថ្ងៃណាមួយលោក Xavi បាន បញ្ជាក់ថា វាពិតជារឿងដ៏អស្ចារ្យ ប្រសិនបើ អាចដឹកនាំកីឡាករ ដូចជា Messi, Eto’o, Ronaldinho ប៉ុន្តែពេលនេះវាមិនមែនជារឿង ដែលគួរនិយាយ នោះទេ ពីព្រោះថា កីឡាករទាំងនោះមិនមានវត្តមាន ជាមួយនឹងក្លឹបទៀតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top