សៀមរាបៈ រដ្ឋាភិបាលបានប្រកាសដាក់ឲ្យ ដំណើរការផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបឆ្នាំ២០២១ ២០៣៥ ជាផែនការរយៈពេលវែង ដើម្បីសម្រេចបាន តាមចក្ខុវិស័យរបស់ខ្លួន។ ផែនការមេនេះបានចាត់ បញ្ចូលតំបន់សំខាន់ៗចំនួន៦ ក្នុងខេត្តសៀមរាបដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមមានទី១ តំបន់ឧទ្យានជាតិភ្នំគូលែន ទី២ តំបន់ទេសចរណ៍ជុំវិញ តំបន់ការពារប្រាសាទបន្ទាយស្រី ទី៣-តំបន់បេតិកភណ្ឌអង្គរ ទី៣តំបន់ទីក្រុងសៀមរាប ទី៤តំបន់បឹងទន្លេសាប ទី៥...
ការទទួលទានអាហារផ្ដេសផ្ដាស នៅពេលមានជំងឺរលាកក្រពះ អាចបណ្ដាលឱ្យស្ថានភាព កាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំ ក្នុងពោះជាក់ជាមិនខាន! ជំងឺរលាកក្រពះ គឺជាការរលាកដែលកើតឡើង លើស្រទាប់នៃក្រពះ។ កត្តាច្រើនណាស់ដែលបណ្ដាលឱ្យកើតមាន បញ្ហារលាកក្រពះ រួមទាំងការស្ត្រេស ជម្រើសនៃអាហារ គ្រឿងស្រវឹង និងសូម្បីតែការទទួលទានថ្នាំមួយចំនួន។ ទោះជាយ៉ាងណាជំងឺរលាកក្រពះ អាចឆាប់ជាសះស្បើយ ដោយចាប់ផ្ដើមចេញពីការ ផ្លាស់ប្ដូររបបអាហារនិងទម្លាប់ខ្លះៗ។ ខាងក្រោមនេះជាភេសជ្ជៈដែលល្អ សម្រាប់អ្នកជំងឺរលាកក្រពះ ៖...
ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ត្រូវបានផ្ដល់ជ័យលាភីជា Grand Globee Winner ដោយស្ថាប័នអន្តរជាតិ Globee® Awards ដែលជាស្ថាប័នអន្តរជាតិដ៏ល្បី ឈ្មោះមួយក្នុងការផ្ដល់រង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ច ដល់ក្រុមហ៊ុនអាជីវកម្ម នៅទូទាំងពិភពលោក។...
ជប៉ុន៖ វត្ថុអាថ៌កំបាំងមួយ រយៈបានបោកបក់មកលើ ភពព្រហស្បតិ៍ជាថ្មីម្តងទៀត បន្ទាប់ពីតារាវិទូជប៉ុន បង្ហាញវីដេអូអំពីផលប៉ះពាល់ ដែលអាចកើតមានលើភពព្រហស្បតិ៍ គ្រាន់តែជាងមួយខែប៉ុណ្ណោះ ចាប់តាំងពីហេតុការណ៍ស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយដឹកនាំដោយ Ko Arimatsu នៃសាកលវិទ្យាល័យ Kyoto បានបញ្ចេញវីដេអូនៃពន្លឺដ៏អាថ៌កំបាំង ដែលលេចចេញមកលើឧស្ម័នយក្ស រយៈពេលប្រហែល៤ វិនាទីនៅថ្ងៃទី១៥ ខែតុលា។...
ព្រុចសែល៖ ទោះបីរុស្ស៊ី សម្រេចចិត្តផ្អាកបេសកកម្មរបស់ខ្លួន ចំពោះអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងបិទការិយាល័យសម្ព័ន្ធ នៅទីក្រុងមូស្គូ ក៏ដោយអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg បានលើកឡើងថា ខ្លួននឹងបន្តស្វែងរកមធ្យោបាយ ដើម្បីចូលរួមជាមួយរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនកិច្ចប្រជុំ រយៈពេលពីរថ្ងៃ នៃរដ្ឋមន្ត្រីការពារជាតិណាតូ លោក Stoltenberg បានលើកឡើងថា ណាតូ...
ក្រៅពីលេងល្អលើទីលាន ខ្សែប្រយុទ្ធ Karim Benzeman ត្រូវបានគេមើលឃើញថា ជាកីឡាករចូលចិត្តប្រើជីវិត ហ៊ឺហាខ្លាំងណាស់នៅខាងក្រៅណាស់ ជាពិសេសលេងម៉ូដរថយន្តតែម្ដង។ នៅក្នុងក្លឹប Real Madrid កីឡាករសញ្ជាតិបារាំង ទទួលបានថ្លៃនឿយហត់ជាង ២៣ម៉ឺនដុល្លារក្នុងសប្ដាហ៍ បើគិតជាឆ្នាំបានជាង១២លានដុល្លារក្នុងមួយឆ្នាំ។ បើនិយាយពីរថយន្តដែល Benzeman ធ្លាប់និងកំពុងប្រើប្រាស់ មានប្រមាណជិត១០គ្រឿង សរុបជាតម្លៃជាង៨លានដុល្លារ។ រថយន្តដែលថ្លៃបំផុតរបស់កីឡាករ វ័យ៣៣ឆ្នាំគឺ...
វត្តភ្នំ គឺជាបេះដូង នៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះ ដល់ទីក្រុងនេះ ដោយមានកម្ពស់ ២៧ម៉ែត្រស្ថាបនាឡើង នៅឆ្នាំ១៣៧៣ និងជាសំណង់សាសនា ដែលមានកម្ពស់ ខ្ពស់ជាងគេក្នុង រាជធានីភ្នំពេញ។ មានរឿងព្រេងមួយតំណាលថា មានស្រ្តីមេមាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយបានដើរលេងតាមដង ទន្លេមេគង្គ ក៏បានឃើញដើមគគីមួយដណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាង មកជួយទាញយកដើមគគីនោះ។ នៅក្នុងដើមគគីនោះ...
បរទេស៖ អ្នកជំនាញអវកាសអង្គការណាសា និងសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានជំរុញសភាឲ្យធ្វើការវិនិយោគ ឲ្យបានលឿននិងកាន់តែច្រើនឡើង ក្នុងការអភិវឌ្ឍផលិត យានអវកាសដើរដោយ ថាមពលនុយក្លេអ៊ែ ដើម្បីឲ្យនៅតែឈានមុខគេ មុនប្រទេសនានា ដូចជាប្រទេសចិនជាងដើម។ ទីភ្នាក់ងារអវកាស តាមសេចក្តីរាយករាណ៍ មានជំនឿចិត្តថា យានអវកាសដើរដោយរ៉ុកកែត ថាមពលនុយក្លេអ៊ែ អាចហោះហើរចូលទៅដល់ ភពអង្គារបាន ក្នុងរយៈពេលត្រឹមតែ ៣ទៅ៤ខែប៉ុណ្ណោះ ដែលមានរយៈពេល...
ស្រីស្អាត Wanda Nara បានប្រកាសចែកផ្លូវ ជាមួយខ្សែប្រយុទ្ធ Mauro Icardi ក្រោយពីនាងរកឃើញថា កីឡាករលេងនៅក្លឹប PSG រូបនេះបានលួចទៅទាក់ទង ជាមួយស្រីខាងក្រៅ។ ក្រោយពីដឹងថា ប្រពន្ធចង់លែងខ្លួននេះហើយ Icardi មិនខ្វល់អ្វីទាំងអស់ ក្រៅពីតាមលួងប្រពន្ធ ដើម្បីបានត្រូវគ្នាវិញ ដោយចោលទាំងការហ្វឹកហាត់ និងការប្រកួតនៅ UEFA Champions...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានរៀបចំព្រឹត្តិការណ៍ទី ២ របស់ខ្លួន ក្នុងរយៈពេលមួយខែ ដើម្បីបង្ហាញពិភពលោកនូវ MacBook ស៊េរីថ្មី និងអស្ចារ្យបំផុតរបស់ខ្លួន ដើម្បីបង្អួតគូប្រជែង និងអតិថិជនដែលធ្លាប់គាំទ្រខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ MacBook Pro ស៊េរីថ្មីបំពាក់នូវបន្ទះឈីប M1 Pro ឬ M1...