បច្ចេកវិទ្យា

Apple បង្ហាញ MacBook Pro ថ្មីតម្លៃ ១,៩៩៩ ដុល្លារ លឿនជាងម៉ូដែលមុន ៧០% មានលក្ខណៈពិសេស ជាមួយម៉ាស៊ីនសាកថ្ម កុំព្យូទ័រយួរដៃម៉ាញេស្យូម

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានរៀបចំព្រឹត្តិការណ៍ទី ២ របស់ខ្លួន ក្នុងរយៈពេលមួយខែ ដើម្បីបង្ហាញពិភពលោកនូវ MacBook ស៊េរីថ្មី និងអស្ចារ្យបំផុតរបស់ខ្លួន ដើម្បីបង្អួតគូប្រជែង និងអតិថិជនដែលធ្លាប់គាំទ្រខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

MacBook Pro ស៊េរីថ្មីបំពាក់នូវបន្ទះឈីប M1 Pro ឬ M1 Max ថ្មីរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យា ដែលធ្វើឲ្យវាលឿនជាងមុន ៧០ ភាគរយ។ កុំព្យូទ័រនេះមានពីរទំហំគឺ ១៤ អ៊ីញ និង១៦ អ៊ីញ ប៉ុន្តែមិនដូចម៉ូដែលមុនទេ ទាំងនេះត្រូវបានរចនាឡើង ដោយមានច្រកជាច្រើន សម្រាប់កាសសាកថ្មម៉ាស្កាហ្វ និងឧបករណ៍អាចរកបានផ្សេងទៀត។

កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ ក៏មានការរចនាតួថ្មី ហើយឥឡូវនេះ Touch Bar ត្រូវបានជំនួសដោយគ្រាប់ចុចតួ។ Macbook ទំហំ ១៤ អ៊ីញចាប់ផ្តើមពី ១.៩៩៩ ដុល្លារ និង ១៦ អ៊ីញចាប់ផ្តើមពី ២.៤៩៩ ដុល្លារ-ទំហំទាំង២ អាចរកបានសម្រាប់ការបញ្ជាទិញ ជាមុន ហើយត្រូវបានកំណត់ សម្រាប់ការចែកចាយនៅថ្ងៃទី ២៦ ខែតុលា៕ ដោយ៖លី ភីលីព

Most Popular

To Top