បរទេស៖ប្រទេសសិង្ហបុរី បានប្រកាសនៅថ្ងៃសុក្រនេះ ពីគម្រោងពង្រីកបន្ថែមទៀត នូវកម្មវិធីធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលបច្ចុប្បន្ននេះ រួមបញ្ចូលបុគ្គលចាក់វ៉ាក់សំាងហើយ មកពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ សិង្ហបុរី ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពនេះ នឹងអនុញ្ញាតឲ្យអ្នកដំណើរដែលចាក់វ៉ាក់សំាងរួចទាំងស្រុង ដែលបានធ្វើតេស្ត PCR អវិជ្ជមានកូវីដ១៩ ធ្វើដំណើររវាងអាកាសយានដ្ឋាន Changi Airport របស់ខ្លួន និងអាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូង ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក។ ទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កិច្ចពិភាក្សារបស់លោក ជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន លោក Yang Jiechi នៅក្នុងប្រទេសស្វីស កាលពីថ្ងៃពុធ បានបញ្ចៀសការរើសអើងនៃកិច្ចប្រជុំមួយក្នុងខែមីនា និងថា មានរឿងជាច្រើនទៀតចាំបាច់ដើម្បីបញ្ចៀសជម្លោះ រវាងប្រទេសទាំងពីរ។ លោក Jake Sullivan ដែលជាទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោកប្រធានាធិបតី ចូ បៃដិន...
បរទេស៖ស្របពេលមានភាពតានតឹងកើនឡើង ជាមួយប្រទេសចិននោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា តៃវ៉ាន់មិនព្យាយាមឲ្យមានការប្រឈមមុខដាក់គ្នាដោយយោធាទេ ប៉ុន្តែនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារសេរីភាពរបស់ខ្លួន។ កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីមួយផ្នែករបស់ខ្លួននោះ បានរាយការណ៍ថា មានយន្តហោះកងទ័ពអាកាសចិនជិត១៥០គ្រឿង ហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួន ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែបេសកកម្មចិនទាំងនោះ បានបញ្ចប់ហើយ។ តាមសេចក្តីរាយការណ៍ តៃវ៉ាន់បានធ្វើការតវ៉ាអស់រយៈពេលជាង១ឆ្នាំហើយ ចំពោះសកម្មភាពចិនបែបនេះ...
ក្លឹបអង់គ្លេស ប្រវត្តិខ្លាំង ពីអតីតកាល Newcastle ទីបំផុត គឺអាចស្វែង រកប្រធានក្លឹបថ្មី ហើយដើម្បីអាចត្រឡប់ ទៅកាន់ការប្រកួតប្រជែង លំដាប់កំពូលវិញ ទាំងក្នុងលីគ និងក្នុងតំបន់ជាមួយ នឹងទឹកប្រាក់ទិញលក់ ក្នុងតម្លៃដ៏ច្រើនសន្ធឹកមួយ ។ កុងត្រាដែលមានទំហំ ប្រមាណជា៣០០លានផោន ត្រូវបានធ្វើឡើង រវាងក្លឹប Newcastle ជាមួយនឹង ម្ចាស់ក្លឹបថ្មី...
វ៉ាស៊ីនតោន ៖ ក្រុមនាវិកចំនួន ១១ នាក់ បានរងរបួស បន្ទាប់ពីនាវាមុជទឹក អាមេរិកមួយគ្រឿង បានប៉ះទង្គិចជាមួយវត្ថុមួយ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីថ្ងៃសៅរ៍ ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន USNI បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់សម្តីមន្រ្តី កងទ័ពជើងទឹកម្នាក់ ។ យោងតាមសារព័ត៌មាន Sputnik...
ព័ត៌មានទាក់ទងស្នេហា រវាងតារា K-Pop លំដាប់ពិភពលោក Jisoo (BLACKPINK) និងកីឡាករបាល់ទាត់ Son Heung Min កំពុងល្បីសុសសាយពេញបណ្ដាញសង្គមហើយនៅពេលនេះ ។ រម្លឹកទៅកាលពីខែកញ្ញា ឆ្នាំ២០១៩ Jisoo (BLACKPINK) ត្រូវគេចាប់បាន ថា បានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Premier League នៅពហុកីឡដ្ឋាន...
ព្រះអង្គម្ចាស់ Mohammad bin Salman បានចំណាយប្រាក់ ប្រមាណ៣០៥លានផោន ដើម្បីទិញយកក្លឹបបាល់ទាត់ Newcastle United បានជាផ្លូវការហើយ ។ ការប្រកាសជាផ្លូវការ នៃការទិញបាននេះ បានធ្វើឱ្យអ្នកគាំទ្រ Newcastle United សប្បាយចិត្តជាខ្លាំង ក៏ព្រោះតែពួកគេដឹងច្បាស់ថា ក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ Salman ក្លឹបមួយនេះនឹងរីកចំរើន ឬអាចនិយាយថា...
បើយោងតាមប្រភព នៅកូរ៉េខាងត្បូង បានបញ្ជាក់ថាតារាចម្រៀង Jisoo សមាជិកក្រុម Blackpink ចាប់ផ្ដើមធ្លាយរឿងទាក់ទង ជាមួយតារាបាល់ទាត់ Son Heung Min ទៀតហើយ ក្រោយពីពួកគេធ្វើដំណើរ ពីប្រទេសបារាំងថ្ងៃជាមួយគ្នា ។ រំលឹកទៅឆ្នាំ២០១៩បន្តិច ទំនាក់ទំនងរបស់តារាល្បី នៅកូរ៉េខាងត្បូងខាងលើ ចាប់ផ្ដើមមានឡើង ក្រោយពី Jisoo...
តារាឆ្នើមរបស់ក្លឹបយក្ស Real Madrid កីឡាករ Asensio កំពុងទទួលបានឱកាសក្នុងការចាកចេញ និងចូលរួមជាមួយនឹងក្លឹបធំមួយនៅអង់គ្លេស គឺក្លឹបហង្សក្រហម Liverpool។ ABC បានអះអាងថាហង្សក្រហម Liverpool កំពុងត្រៀមរៀបចំខ្លួនក្នុងការចរចាជាមួយ នឹងក្លឹបយក្សអេស្បាញមួយនេះ ដើម្បីពិនិត្យមើលលទ្ធភាពនៃការ ផ្ទេរកីឡាករ Asensio ពីលីគកំពូលអេស្បាញ។ កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថា មិនសូវសប្បាយចិត្តឡើយជាមួយ នឹងកីឡាដ្ឋាន Santiago...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសស៊ីរីលោក Faisal Mekdad នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានខ្លាំងៗទៅកាន់ ក្រុមសកម្មប្រយុទ្ធដែលគាំទ្រ ដោយសហរដ្ឋអាមេរិកថាពួកគេមិនគួរបន្តការព្យាយាម ក្នុងការធ្វើការងារជាភ្នាក់ងារតំណាងឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទៀតនោះទេ។ ថ្លែងនៅក្នុងអំឡុងពេល នៃកិច្ចសំភាសជាមួយនឹងទូរទស្សន៍ជាតិ នៃប្រទេសស៊ីរីលោក Mekdad បានបន្តថាកងកម្លាំង របស់សហរដ្ឋអាមេរិកទាំងអស់ត្រូវ តែដកខ្លួនចេញពីតំបន់ភាគខាងជើងនៃប្រទេសហើយ កងកម្លាំងរបស់ស៊ីរីនឹងធ្វើដំណើរទៅកាន់ទីនោះ ក្នុងពេលឆាប់ៗនេះ។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ជាថ្មីថា កងទ័ពស៊ីរីនឹងមិនបោះបង់ចោលផ្នែកណាមួយ នៃទឹកដីស៊ីរីឡើយដោយសង្កត់ធ្ងន់ថា...