សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាស ទៅលើក្រុមរដ្ឋអុីស្លាមនៅក្នុងទីក្រុងកាប៊ុល ដោយប្រើប្រាស់យន្តហោះដ្រូន។ ការវាយប្រហារនេះ បានគំទេចឡានមួយដែលមានផ្ទុកសារជាតិផ្ទុះ ដែលអាមេរិក បានអះអាងថា ជាឡានក្រុមរដ្ឋអុីស្លាម ដែលមានបំណងទៅបំផ្ទុះនៅព្រលានយន្តហោះ កាប៊ុល។ ក្នុងអំឡុងពេល អាមេរិក វាយប្រហារតាមអាកាសទៅលើក្រុមរដ្ឋអុីស្លាម គឺមានជនសុីវិលជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នារង់ចាំការជម្លៀសចេញ នៅព្រលានយន្តហោះអន្តរជាតិ Hamid Karzai។ ជនសុីវិលទាំងនោះ ចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ឱ្យបានមុនពេលដែលទាហានអាមេរិកត្រូវដកចេញ។...
បរទេស៖យោងតាមការព្រមានដោយមន្ត្រីជាន់ខ្ពស់របស់អាមេរិក កាលពីថ្ងៃសុក្រកន្លងទៅនេះបានអះអាងថា ប្រទេសចិននាពេលខាងមុខនឹងអាច កើនឡើងកម្រិតហនិភ័យដោយអាវុធនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិកលើ សប្រទេសរុស្សីជាមិនខាន។ មេបញ្ជាការកម្លាំងទ័ពអាកាសអាមេរិកលោក Thomas Bussiere បានបញ្ជាក់ទៀតថាដោយសារតែ មិនមានទំនាក់ទំនង រវាងគ្នាចិននិងអាមេរិកចំពោះសកម្មភាពនុយក្លេអ៊ែរ ដែលអាចឲ្យប្រទេសសងខាងអាចត្រួតពិនិត្យ និងតាមដានគ្នាចំពោះចំនួនគ្រាប់ក្បាលនុយក្លេអ៊ែរ បាននោះមានន័យថាចិន នឹងអាចបង្កើនសមត្ថភាពក្នុងការផលិត របស់ខ្លួនបានកាន់តែច្រើន និងប្រសិទ្ធភាព។ លោក Bussiere បន្តទៀតថា មិនដូចទៅនឹងប្រទេសរុស្សីឡើយ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ថា មនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនដើម្បីរកទីសុវត្ថិភាពចេញពីរដ្ឋ Louisiana សហរដ្ឋអាមេរិក ខណៈព្យុះសង្ឃរា Ida បានចូលមកដល់ហើយ ។ ព្យុះសង្ឃរា Ida ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរដល់ឈូងសមុទ្រម៉ិកស៊ិកនៅល្ងាចថ្ងៃអាទិត្យនេះ ដោយនាំមកនូវខ្យល់ បក់២២០គីឡូម៉ែត្រក្នុងមួយម៉ោង ។ អ្នកព្យាករណ៍ឲ្យដឹងថា វាអាចខ្លាំងជាងព្យុះសង្ឃរា Katrina...
Robert Lewandowski អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹប Dortmund និងកំពុងលេងឲ្យ Bayern Munich បានបង្ហាញទំរង់លេង យ៉ាងល្អអស់រយៈពេលជាច្រើន រដូវកាលមកហើយទាំងពានរង្វាន់ ក្នុងស្រុកនិងក្រៅស្រុក។ ការប្រកួតក្នុងលីគដែលទើបតែត្រឡប់មកវិញ Lewandowski នៅតែអាចធ្វើ បានយ៉ាងល្អនិងជួយ ឲ្យក្រុម Bayern Munich យកឈ្នះ Berlin ក្នុងលទ្ធផលរហូតទៅដល់...
Real Madrid ទើបតែបន្តយកឈ្នះការប្រកួតលីគ ក្នុងលទ្ធផល១ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ប៉ុន្តែជឿជាក់ថាReal Madrid នឹងបន្តស្វែងរកឱកាស ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត នៅមុនពេលដែលរដូវកាលដោះដូរ រដូវក្តៅនេះ។ មួយក្នុងចំណោមកីឡាករគោលដៅសំខាន់ៗ របស់ក្លឹបកីឡាករ Mbappe នៅតែមានដំណឹង អំពីការផ្ទេរមកចូលរួមក្លឹប Real Madrid ទោះបីជាពេលវេលា នៃការដោះដូរក្នុងរដូវក្តៅនេះ ស្ទើរតែខិតជិតមកដល់ទៅហើយ។ តារាឆ្នើមរបស់...
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងធ្វើការរួមគ្នា ក្នុងការនាំផ្លែមៀនទៅកាន់ប្រទេសចិន ជាលទ្ឋផលអគ្គរដ្ឋបាលគយចិន កំពុងផ្តល់ក្តីសង្ឃឹម។ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីរសៀលថ្ងៃទី២៧ សីហាកន្លងមកថា សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើ ចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន...
តើមាននរណាទៅដែលថា មិនចូលចិត្តស្ករ សូម្បីតែក្នុងការនិយាយស្តី ក៏គេត្រូវការពាក្យផ្អែមល្ហែមដែរ។ ក៏ប៉ុន្តែជាតិផ្អែមមិនមែនមានតែនៅក្នុងស្ករឯណា ផ្លែឈើនិងបន្លែបង្កា ក៏មានជាតិផ្អែមដែរ ហើយវាមិនធ្វើឱ្យកើតជំងឺផង។ តទៅនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការឈប់ញ៉ាំស្ករ។ ១- ទម្ងន់របស់រាងកាយនៅស្ថេរគេប្រើស្ករនៅក្នុងការធ្វើចំណីអាហារមួយចំនួន ដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ហើយញ៉ាំបានច្រើន ដែលជាហេតុធ្វើឱ្យឡើងធាត់។កាលណាអ្នកកាត់បន្ថយស្ករនៅក្នុងចំណីអាហារ ទម្ងន់របស់អ្នកនឹងនៅស្ថេរ មិនឡើងធាត់ឬចុះស្គមទេ។ វាអាចជាការពិបាកនៅក្នុងពេលមុនដំបូង ក៏ប៉ុន្តែវាមិនជាអ្វីទេដល់យូរៗទៅ។ ២- វានឹងធ្វើឱ្យអ្នកឈប់ចង់ញ៉ាំស្ករតទៅទៀតសូមបញ្ជាក់ថា យើងមិនមែនឈប់ញ៉ាំផ្អែមទាំងស្រុងទេ តែឈប់ញ៉ាំស្ករដែលគេចម្រាញ់ចេញពីរុក្ខជាតិមក(ស្ករស ស្ករត្នោត...
ព្រះវិហារបុរាណអាយុ១២០ឆ្នាំនៅខណ្ឌច្បារអំពៅកំពុងតែដង្ហើយរកជំនួយបន្ទាន់ដើម្បីអភិរក្ស។ ព្រះវិហារខាងលើមានទីតាំងស្ថិតនៅក្នុងវត្ត មជ្ឈិមវ័ន ហៅវត្តជ្រោយអំពិលថ្មី ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រះវិហារនេះ ដំបូលឈើ ជញ្ជាំងធ្វើពីឥដ្ឋបូកបាយ អ។ សសរខាងក្រៅធ្វើពីបេតុង ១៦ដើម ទ្រដំបូលដោយគ្រុឌទាំងអស់។ ហោជាងខាងកើត គេសម្អដោយក្បាច់ភ្ងីភ្លើង។ ខាងកើតមានទ្វារ៣ ខណៈទិសខាងលិចមានទ្វារតែ២ ខាងជើងនិងខាងត្បូងមានទ្វារ៤ ទ្វារនីមួយៗលម្អដោយសិល្បៈក្បាំងមុខភ្ងីអង្គរ។ ខាងក្នុងព្រះវិហារមាន...
អ្នកចាំទី Predrag Rajkovic របស់ក្រុម Reims បានទៅសុំខ្សែប្រយុទ្ធ Lionel Messi ឱ្យថតរូបជាមួយកូនខ្លួន ដែលជាអ្នកស្រលាញ់កីឡាករអាហ្សង់ទីន។ ក្នុងការប្រកួត PSG យកឈ្នះលើក្រុម Reims ក្នុងលទ្ធផល ២-០ នៅយប់មិញនេះ កីឡាករ Messi ក៏បានចូលលេងផងដែរ។ ដោយប្ដូរចូលនៅតង់ទី២។ គ្រាន់តែដូចចូលភ្លាមមិនថាអ្នកគាំទ្រ...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខប៉ាឡេស្ទីន និងសាក្សីបាននិយាយថា យន្តហោះប្រតិកម្មរបស់ប្រទេសអ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃសៅរ៍ បានបើកការវាយប្រហារទៅប៉ុស្តិ៍ និងទីតាំងជាច្រើនកន្លែងដែលជាកម្មសិទ្ធិរបស់យោធាក្រុមចលនាពលរដ្ឋអ៊ីស្លាម ដែលគេស្គាល់ថា (ហាម៉ាស់) នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ការវាយប្រហារត្រូវបានធ្វើឡើងដែលជាការឆ្លើយតបទៅនឹងការតវ៉ាដំបូងដែលបានធ្វើឡើងនៅជិតបន្ទាត់ព្រំដែនក្នុងតំបន់ ចន្លោះវាលខ្សាច់ និងអ៊ីស្រាអ៊ែល និងបានបង្ហោះបាល់ឡុងឆេះសំដៅឆ្ពោះទៅអ៊ីស្រាអ៊ែល ។ ប្រភពបានបញ្ជាក់ដូច្នេះ ។...