ព័ត៌មានអន្តរជាតិ

អាមេរិក បើកការវាយប្រហារ តាមអាកាស កម្ទេចឡានផ្ទុកសារជាតិផ្ទុះ របស់ក្រុមរដ្ឋអុីស្លាម

សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាស ទៅលើក្រុមរដ្ឋអុីស្លាមនៅក្នុងទីក្រុងកាប៊ុល ដោយប្រើប្រាស់យន្តហោះដ្រូន។ ការវាយប្រហារនេះ បានគំទេចឡានមួយដែលមានផ្ទុកសារជាតិផ្ទុះ ដែលអាមេរិក បានអះអាងថា ជាឡានក្រុមរដ្ឋអុីស្លាម ដែលមានបំណងទៅបំផ្ទុះនៅព្រលានយន្តហោះ កាប៊ុល។

ក្នុងអំឡុងពេល អាមេរិក វាយប្រហារតាមអាកាសទៅលើក្រុមរដ្ឋអុីស្លាម គឺមានជនសុីវិលជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នារង់ចាំការជម្លៀសចេញ នៅព្រលានយន្តហោះអន្តរជាតិ Hamid Karzai។ ជនសុីវិលទាំងនោះ ចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ឱ្យបានមុនពេលដែលទាហានអាមេរិកត្រូវដកចេញ។ មន្ត្រីអាមរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា មានទាហានអាមេរិក ប្រមាណ ៤០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

នេះជាការវាយប្រហារតាមអាកាសលើកទី២ ចាប់តាំងពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត បង្កឡើងដោយក្រុមរដ្ឋអុីស្លាម បណ្តាលឱ្យទាហានអាមេរិក ១៣នាក់ និងប្រជាជនអាហ្វហ្គានីស្ថានជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ អាមេរិក ក៏បានស្នើឱ្យក្រុមតាលីបង់ សហការក្នុងការធានាសុវត្ថិភាព ក្នុងប្រតិបត្តិជម្លៀសពលរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត ដែលនឹងបញ្ចប់ក្នុងពេលឆាប់នេះៗ ស្របតាមការសន្យារបស់ប្រធានាធិបតី លោក Joe Biden៕ ប្រភព៖http://sabay

Most Popular

To Top