ព័ត៌មានអន្តរជាតិ

មន្ត្រីយោធាជាន់ខ្ពស់អាមេរិកអះអាងថា ចិននឹងឡើងលើសរុស្សី ក្នុងកម្រិតគម្រាមកំហែង ដោយនុយក្លេអ៊ែរ

បរទេស៖យោងតាមការព្រមានដោយមន្ត្រីជាន់ខ្ពស់របស់អាមេរិក កាលពីថ្ងៃសុក្រកន្លងទៅនេះបានអះអាងថា ប្រទេសចិននាពេលខាងមុខនឹងអាច កើនឡើងកម្រិតហនិភ័យដោយអាវុធនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិកលើ សប្រទេសរុស្សីជាមិនខាន។

មេបញ្ជាការកម្លាំងទ័ពអាកាសអាមេរិកលោក Thomas Bussiere បានបញ្ជាក់ទៀតថាដោយសារតែ មិនមានទំនាក់ទំនង រវាងគ្នាចិននិងអាមេរិក
ចំពោះសកម្មភាពនុយក្លេអ៊ែរ ដែលអាចឲ្យប្រទេសសងខាងអាចត្រួតពិនិត្យ និងតាមដានគ្នាចំពោះចំនួនគ្រាប់ក្បាលនុយក្លេអ៊ែរ បាននោះមានន័យថាចិន នឹងអាចបង្កើនសមត្ថភាពក្នុងការផលិត របស់ខ្លួនបានកាន់តែច្រើន និងប្រសិទ្ធភាព។

លោក Bussiere បន្តទៀតថា មិនដូចទៅនឹងប្រទេសរុស្សីឡើយ ដែលអាមេរិកនិងចិនគឺមិន ដែលមានកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាទ្វេភាគីណាមួយឡើយរវាងគ្នា ឬសូម្បីតែការសន្ទនាគ្នា ទៅលើបញ្ហានេះនោះទេ។

រំលឹកដែរថាកាលពីខែសីហាកន្លងទៅរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken បានលើកឡើង និងបញ្ជាក់អំពីក្តីព្រួយបារម្ភរបស់លោកចំពោះលទ្ធភាព នៃការកើនឡើងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ របស់ចិននៅក្នុងអំឡុងនៃកិច្ចប្រជុំជាមួយ នឹងបណ្តាប្រទេសក្នុងតំបន់ អាស៊ីនិងដៃគូជាតិជាច្រើនផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top