តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថយ៉ាងហោចណាស់ មានមនុស្ស៤៨នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅគ្រា ដែលរថភ្លើង បានរត់ធ្លាក់ផ្លូវរូងក្រោមដីមួយ នៅលើដែនកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បន្ទាប់ពីទំនងជាបុករថយន្តដឹកទំនិញ មួយនៅក្នុងគ្រោះមហន្តរាយផ្លូវដែក ដ៏អាក្រក់បំផុតរបស់កោះនេះក្នុងរយៈពេលយ៉ាងតិច០៤ទស្សវត្សរ៍កន្លងមកនេះ ។ អង្គភាពពន្លត់អគ្គីភ័យបាននិយាយថា...
ប៉េរូ៖អ្នកបុរាណវិទ្យាបាននិយាយថា ពួកគេបានរកឃើញចេតិយមួយកន្លែងដែលមានអាយុកាល ៣.២០០ ឆ្នាំទៅនឹងប្រដាប់ការពារកាំបិតដ៏ធំថ្វាយពីងពាងព្រះដែលជាប់ទាក់ទងនឹងទឹលភ្លៀងនិ ងការមានកូននៅប្រទេសប៉េរូ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផ្ទាំងគំនូរនេះបង្ហាញពីរូបចម្លាក់កាន់កាំបិតផ្សេងៗ ហើយគេគិតថា អ្នកស្រុកបន់ស្រន់ដល់ព្រះដ៏អាថ៌កំបាំងក្នុងជំនឿថា អាទិទេពអាចគ្រប់គ្រងភាពមានកូន និងទឹកភ្លៀង ។ វត្ថុបុរាណភាគច្រើនត្រូវបានបំផ្លាញដោយកសិករដោយពួកគេព្យាយាម យកផ្ទាំងគំនូរនេះចេញក្នុងគោលបំណងដើម្បីពង្រីកដីបង្កបង្កើនផលរបស់ពួកគេ។ ការរកឃើញនេះត្រូវបានធ្វើឡើងនៅតាមជ្រលងភ្នំនៃខេត្ត Viru ក្នុងផ្នែកប្រទេសប៉េរូនៃតំបន់ Lam bayeque ។ អ្នកស្រុកបានរកឃើញកន្លែងបុរាណ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភពីការបង្កើនភាពតានតឹង របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Price បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងមានការ ព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនូវសកម្មភាពឈ្លានពាន និងបង្កហេតុរបស់ រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន រួមទាំងការរំលោភបទឈប់បាញ់នៅខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាលឱ្យទាហានអ៊ុយក្រែន...
ជាដំណឹងមិនល្អសម្រាប់ Spursឡើយជាពិសេស សម្រាប់ អ្នកគាំទ្រនៅពេលដែលក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេដឹងថា កំពុងរៀបចំផែនការតាមចែចង់កីឡាករខ្សែប្រយុទ្ធឆ្នើមកូរ៉េខាងត្បុង Son Heung Min ចេញពីអង់គ្លេស។ ក្រៅតែពីនេះក្លឹប Bayern Munich នៅតែបន្តតាមដានស្ថានភាពរបស់ Son ដែលរហូតមកដល់ពេលនេះត្រូវបានគេជឿជាក់ថា នៅមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Spurs នៅឡើយ។ បច្ចុប្បន្ន...
អាល្លឺម៉ង់៖ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សយន្តដែល មានរាងមូលបាល់ទាត់មួយអាចរុករកបំពង់ខ្យល់នៅលើភពព្រះច័ន្ទក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងរកភពទឹក និងផ្ទះសម្រាប់អាណានិគមដំបូងនៃផ្កាយរណបធម្មជាតិ របស់ផែនដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មនុស្សយន្តនេះត្រូវបានគេស្គាល់ជាផ្លូវការថា DAEDALUS ម៉ាស៊ីនដែលមានរាងបាល់ ឬពងក្រពើបានចងជាប់នឹងខ្សែវែងដែលធ្វើឲ្យវាត្រូវបានទម្លាក់ចូលទៅក្នុងរូងលើភពព្រះច័ន្ទ ហើយបន្ទាប់មកផ្តាច់ដើម្បីរមៀលចេញដោយស្វយ័ត។ មនុស្សយន្តកំពុងស្ថិតក្នុងតំណាក់កាលគំរូនេះក៏ដោយ ក៏មានកាមេរ៉ាថតស្ត្រេសស៊ីបជាប្រព័ន្ធគមម្របរ៉ាដាឡាស៊ែរសម្រាប់ការគូសផែនទី 3D នៅខាងក្នុងរូងជា ឧបករណ៍ចាប់សញ្ញាសីតុណ្ហភាព និងវាស់កាំរស្មី ព្រមទាំងអាវុធពង្រីកដើម្បីជួយលុបបំបាត់ឧបសគ្គនានា។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ទីបំផុតDAEDALUSនឹងរុករកកន្លែងជ្រៅៗជាច្រើននៅលើផ្ទៃព្រះចន្ទ ត្រូវបានគេជឿថា ជាផ្ទាំងសំពត់នៅលើរូងអាចផ្ទុកទឹកកកបាន។...
The Goal នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថាកីឡាករម្ចាស់ពានរង្វាន់ ពិភពលោកបារាំងឆ្នាំ២០១៨ Mbappe ដែលតែងតែមានព័ត៌មានក្នុងការផ្ទេរចាក ចេញពីបារាំងនៅរដូវក្តៅខាងមុខប៉ុន្តែកីឡាករផ្ទាល់ បានចេញមកបកស្រាយអំពីព័ត៌មាន នេះហើយនៅថ្ងៃនេះ។ Kylian Mbappe បាននិយាយថាជាក់ស្តែងមកដល់ពេលនេះ គឺមិនទាន់មានដំណើរការជាវិជ្ជមានណាមួយនៅឡើយ អំពីលទ្ធភាពនៃការបន្តកុងត្រាថ្មីជាមួយនឹង PSG ហើយវាកំពុងធ្វើឲ្យព័ត៌មាននៃការផ្ទេរនេះ ចាប់ផ្តើមផ្ទុះសាជាថ្មីផងដែរ។ គួរឲ្យដឹងថាមួយរយៈនេះ ក្លឹបយក្សដែលមានព័ត៌មានថា បានទាក់ទងជាមួយនឹង Mbappe...
អេហ្ស៊ីប៖ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមបានស្តីបន្ទោសវិបត្តិនាវា Suez និងគ្រោះមហន្តរាយ២ ផ្សេងទៀតនៅក្នុងប្រទេសអេហ្ស៊ីបកាលពីសប្តាហ៍មុនសម្រាប់ ផែនការដើម្បីផ្លាស់ប្តូរព្រះបរមសារីរិកធាតុទាំង ២២អង្គ រួមមានស្តេច Ramesses II និងម្ចាស់ក្សត្រី Ahmose-Nefertari នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមមន្រ្តីគ្រោងនឹងដឹកជញ្ជូនម៉ាំមីពីសារមន្ទីរអេហ្ស៊ីបនៅទីលាន Tahrir ទៅសារមន្ទីរជាតិនៃអេហ្ស៊ីបអរិយធម៌នៅ Fustat នៅថ្ងៃទី ៣ ខែមេសាដែលនឹងរួមបញ្ចូលនូវអដ្ឋិធាតុរបស់ស្តេច...
ភ្នំពេញ៖សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រ បានបង្ហាញវត្តមានក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីពលកម្មស័្មគ្រចំនួន៣៦នាក់ លើប្រភេទ៦ វិញ្ញាសាជម្រើសជាតិឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នឹងចាប់ផ្តើមហ្វឹកហាត់នាពេលឆាប់ៗនេះ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្របាន ប្រាប់តាមសារអេឡិចត្រូនិចថា សម្រាប់ឆ្នាំនេះសហព័ន្ធ នឹងបញ្ជូនក្រុមគ្រូបង្វឹក...
សឹងតែមិនគួរឲ្យជឿទេថា Apple គិតគូរដល់បរិស្ថានខ្លាំងណាស់។ គ្រប់គ្នាធ្លាប់តែឮថា តួកុំព្យូទ័រយួរដៃ Macbook ផលិតពីអាលុយមីញ៉ូម ក៏ប៉ុន្តែគ្រប់គ្នាច្បាស់ជាលាន់មាត់ថា “វ៉ាវ” ពេលដឹងថា សារធាតុអាលុយមីញ៉ូមនោះបានមកពី វត្ថុធាតុដើមទាំងស្រុងដែលជារបស់របរកែច្នៃឡើងវិញ ១០០% មានដូចជា៖ សំបកកំប៉ុងស្រាបៀរ (ប៊ីយែរ) ឬកំប៉ុងទឹកក្រូច ជាដើម។ ដើម្បីបញ្ជាក់អំពីដំណឹងនេះ ស្ថាប័នផ្តល់ប៉ាតង់និងពាណិជ្ជសញ្ញា(U.S Patent &...
Manchester City ត្រូវបានរាយការណ៍ថា ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Lionel Messi និង Erling Haaland ក្នុងរដូវកាលនេះជាមួយគ្នា។ City ចាប់អារម្មណ៍ចង់បាន Messi ចាប់តាំងពីគេបានប្រកាសចង់ចាកចេញពី Barcelona កាលពីរដូវក្ដៅមុនមកម្ល៉េះ។ សារព័ត៌មានអេស្ប៉ាញបានផ្សាយថា ការផ្ទេរ Messi មកកាន់កីឡដ្ឋាន Etihad គឺមិនអាចកើតឡើងឡើយ។...