បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា កញ្ចប់ជំនួយការពារជាតិមានទំហំ ទឹកប្រាក់១២៥លានដុល្លារឲ្យប្រទេសអ៊ុយក្រែន រួមានទូកល្បាតពាសដែក ឧបករណ៍រ៉ាដា និងសម្ភារៈពេទ្យយោធា។ សេចក្តីថ្លែងការណ៍មួយនៅក្នុងខែមិថុនា ឆ្នាំ២០២០ ពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងគៀវបាននិយាយថា ជំនួយនោះ ជាផ្នែកនៃគោលគំនិតជួយផ្នែកសន្តិសុខអ៊ុយក្រែន ដែលបានគ្រោងទុកតាំងពីឆ្នាំ២០២០ និងលក្ខខណ្ឌលើភាពរីកចម្រើន របស់អ៊ុយក្រែនស្តីពីកំណែទម្រង់ការពារជាតិនោះ នឹងផ្តល់ឲ្យនូវសម្ភារៈគាំទ្រដល់កម្មវិធីហ្វឹកហាត់កំពុងតែប្រព្រឹត្តទៅ និងតម្រូវការផ្នែកប្រតិបត្តិការ។មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា ប្រាក់ចំនួន១៥០លានដុល្លារផ្សេងទៀតក្នុងការផ្គត់ផ្គង់ នឹងត្រូវបានបង្ហាញ...
បរទេស៖ កងកម្លាំងទ័ពអាកាសរបស់អូស្ត្រាលីឬ RAAF ជាមួយនឹងក្រុមហ៊ុន Boeing នៅថ្ងៃអង្គារនេះបានឈានទៅដល់ការបញ្ចប់ទៅយ៉ាងជោគជ័យក្នុងការធ្វើការហោះសាកល្បង យន្តហោះចម្បាំងគ្មានមនុស្សបើកប្រភេទថ្មីមួយរបស់ខ្លួនដែលត្រូវបាន ឌីសាញឡើងមានរូបរាងស្រដៀងយន្តហោះចម្បាំងធម្មតាដែរ ប៉ុន្តែដោយមានអ្នកបញ្ជាពីក្រោយ។ យន្តហោះដែលមានឈ្មោះថា Loyal Wingman គឺត្រូវបានគេស្គាល់ថាជាយន្តហោះយោធាដំបូងដែលត្រូវបានឌីសាញនិងផលិតឡើងនៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេល ៥០ឆ្នាំចុងក្រោយនេះនិងត្រូវបានធ្វើតេស្តនៅក្រោម ប្រព័ន្ធបញ្ជានៃក្រុមហ៊ុន Boeing ចេញពីស្ថានីយគ្រប់គ្រងនៅក្នុងភាគខាងត្បុង នៃប្រទេសអូស្ត្រាលី។ រដ្ឋាភិបាលអូស្ត្រាលីត្រូវបានគេដឹងថា បានចំណាយប្រាក់វិនិយោគប្រមាណជា៤០លានអូស្ត្រាលីឬប្រមាណ ជា៣១លានដុល្លារអាមេរិកនៅក្នុងកិច្ចការងារអភិវឌ្ឍនិងផលិតយន្តហោះ មួយនេះហើយដែល...
ភ្នំពេញ៖ ទឹកក្រូចអាយស៍ IZE សូមអរគុណ និងអបអរសាទរគម្រប់ខួប១ឆ្នាំ ដែល SmallWorld SmallBand ក្រុមតូច ក្លាយជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ។ ក្នុងនោះ ទឹកក្រូចអាយស៍ IZE ក៏ចូលរួមត្រេកអរដល់ SmallWorld SmallBand ក្រុមតូច សម្រាប់ការបន្តជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ក្រោយបានរួមសហការគ្នាក្នុងការពាំនាំយកភាពសប្បាយរីករាយ...
ភ្នំពេញ ៖ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ បានរយៈពេល៣ថ្ងៃ សម្រាប់នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ព្រះកេតុមាលា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់...
ផ្សារទំនិញ ជីប ម៉ុង Supermarkets និង Express ទាំង ៧ សាខា ប្តេជ្ញាការពារ និង ផ្តល់ អោយអតិថិជននូវសុវត្តិភាពខ្ពស់បំផុត ក្នុងបរិវេណផ្សារទំនិញរបស់ខ្លួន តាមរយៈការ សម្អាតមេរោគជាប្រចាំតាមបច្ចេកទេស ណែនាំដោយក្រសួងសុខាភិបាល។ លោក ឡូរ៉ង់ ហែមលេត (Laurent Hemlet)...
យុវជនឈ្មោះ វិសុទ្ធ ដែលកំពុងហ្វឹកហាត់នៅក្លឹប U21 Liverpool នឹងមកខ្មែរនៅរដូវក្ដៅខាងមុខនេះ ប្រសិនបើរូបគេទទួលបាន វ៉ាក់សាំងកូវីដ១៩ រួចរាល់ ស្របពេលកូវីដថមថយ ។ ម្ដាយរបស់យុវជនរូបនេះ ឈ្មោះ Kuth Kola បានឲ្យដឹងថា យ៉ាងណាវាអាច នឹងប្រែប្រួល ដោយអាស្រ័យលើកត្តាខាង វិសុទ្ធ ។ ប៉ុន្តែការមកលេងលើកនេះទំនងជាមានខ្ពស់...
ជាដំណឹង ដ៏ល្អបំផុតមួយ សម្រាប់អ្នកគាំទ្រ បាល់ទាត់ជាពលរដ្ឋជនជាតិ របស់អង់គ្លេស និងអៀរឡង់ នៅពេលដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានប្រកាសអំពីការគាំទ្រដល់សហព័ន្ធបាល់ទាត់ ដើម្បីធ្វើការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតពានរង្វាន់ដ៏ធំបំផុត មួយលើលោក។ ទាំងអង់គ្លេស និងអៀរឡង់ បានប្រកាសព្រមគ្នា ក្នុងការដេញថ្លៃ សុំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ពានរង្វាន់ ពិភពលោកសម្រាប់ឆ្នាំ២០៣០ ទោះបីជាការដេញថ្លៃជា នឹងដំណើរការឡើយ...
បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ធ្វើការជំរុញឲ្យមានភាពល្អប្រសើរឡើង នូវចំណងមិត្តភាព ជាមួយប្រទេសជប៉ុន ដោយលោកស្នើឲ្យមានសហប្រតិបត្តិការ កាន់តែជិត ស្និទ្ធ នៅក្នុងសុន្ទរកថាមួយ ដែលរំឭកពីការចាប់ផ្តើម នៃចលនាទាមទារឯករាជ្យ ប្រឆំាងអាណានិគមជប៉ុន កាលពីជាងមួយសតវត្សមុន ។ ដោយហៅការគ្រប់គ្រង លើប្រទេសកូរ៉េចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ របស់ជប៉ុន...
ក្លឹបមាន់ខ្នាយមាស Spurs ត្រូវបានគេដឹងថា នឹងធ្វើការចរចា ដើម្បីអាចផ្ទេរយកកីឡាករ ខ្សែប្រយុទ្ធវេល Gareth Bale ជាផ្លូវការ បន្ទាប់ពីទំរ់ងលេង របស់គាត់ហាក់ ដូចជាមានភាពប្រសើរឡើងវិញ តាមការសន្យានៅរដូវកាលនេះ។ កាលពីដំបូងឡើយ Spurs បានត្រឹមចុះកុងត្រាខ្ចីជើង កីឡាករខ្សែប្រយុទ្ធរូបនេះប៉ុណ្ណោះ ពី Real Madrid ប៉ុន្តែក្រោយបានមកដល់ ក្លឹបដើមវិញហើយ...
តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់ បានចេញការព្រមានមួយ កាលពីថ្ងៃច័ន្ទលើរលកទី៤ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីចុះបញ្ជីអ្នកស្លាប់ជាង ១០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងជាលើកដំបូង ចាប់តាំងពីដើមខែមករាមក។ អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំសុខាភិបាលអ៊ីរ៉ង់លោកស្រី Sima Sadat Lari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីថា “ការស្លាប់របស់អ្នកជំងឺចំនួន ១០៨ នាក់នៃជំងឺកូវីដ-១៩...