កីឡា

Spurs នឹងផ្ទេរ Bale ខណៈដែល Real Madrid ក៏មានបំណងនេះដូចគ្នា

ក្លឹបមាន់ខ្នាយមាស Spurs ត្រូវបានគេដឹងថា នឹងធ្វើការចរចា ដើម្បីអាចផ្ទេរយកកីឡាករ ខ្សែប្រយុទ្ធវេល Gareth Bale ជាផ្លូវការ បន្ទាប់ពីទំរ់ងលេង របស់គាត់ហាក់ ដូចជាមានភាពប្រសើរឡើងវិញ តាមការសន្យានៅរដូវកាលនេះ។

កាលពីដំបូងឡើយ Spurs បានត្រឹមចុះកុងត្រាខ្ចីជើង កីឡាករខ្សែប្រយុទ្ធរូបនេះប៉ុណ្ណោះ ពី Real Madrid ប៉ុន្តែក្រោយបានមកដល់ ក្លឹបដើមវិញហើយ Bale បានព្យាយាមបង្កើនទំរង់លេងវិញ រហូតទទួលបានការសរសើរ ពីសំណាក់លោក Jose Mourinho ដែលជាគ្រូបង្វឹក
ផងដែរហើយជឿជាក់ថា នឹងមិនមានបញ្ហាឡើយដើម្បីចំណាយទីញកីឡាករ រូបនេះដាច់ពីអេស្បាញ។

ជាដំណឹងល្អសម្រាប់ Real Madrid ផងដែរពីព្រោះថា ក្លឹបក៏មានបំណងដូចគ្នានេះដែរ ហើយបើអាចលក់ Bale នោះក្លឹបនឹងអាចប្រមូលបាន លុយមួយចំនួនទៀត ដើម្បីបង្គ្រប់សម្រាប់ទិញMbappeពី PSG ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top