កីឡា

ជំនួប United ប៉ះ Milan នឹង​មិន​មាន​វត្តមាន Zlatan ទេ ព្រោះ​មូលហេតុ​នេះ

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic នឹង​ត្រូវ​សម្រាក​រយៈពេល​៣​សប្ដាហ៍​ ដោយ​សារ​បញ្ហា​របួស​ភ្លៅ​ខាង​ឆ្វេង។​ នេះ​មាន​ន័យ​ថា គេ​នឹង​ត្រូវ​អវត្តមាន​​ ក្នុង​ការ​ប្រកួត​ពាន Europa League ទល់​នឹង​ក្រុម​ចាស់​ Manchester United។

កីឡាករ​វ័យ​៣៩​ឆ្នាំ​ ដែល​រក​បាន​២៩​គ្រាប់ ក្នុង​ការ​ប្រកួត​ខ្លួន​៥៣​ប្រកួត​ឲ្យ United ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​​៥៦​ក្នុង​ជំនួប Milan យក​ឈ្នះ Roma ២-១កាល​ពី​ថ្ងៃ​អាទិត្យ។ ការ​ប្រកួត​ពីរ​ជើង​នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ Europa នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១១​និង​១៨ ខែ មីនា។

ការ​សម្រាក​យូរ​ ដល់​ទៅ​៣​សប្ដាហ៍​បែប​នេះ Zlatan នឹង​មិន​អាច​ជួយ​ក្រុម​លេង​ជាមួយ​បិសាច​ក្រហម​បាន​ឡើយ។ កីឡាករ​សញ្ជាតិ​ស៊ុយអែត​រក​​បាន​ ១៦​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​​២១​ប្រកួត​រដូវ​កាល​នេះ។ AC Milan កំពុង​ស្ថិត​នៅ​លេខ​២​នៃ​តារាង​ពិន្ទុ Serie A គម្លាត​៤​ពិន្ទុ​ក្រោម Inter Milan៕ ប្រភព៖ sabay

Most Popular

To Top