ក្លឹប Liverpool ធ្លាប់បានពិចារណា ក្នុងការដេញថ្លៃ សម្រាប់ Son Heung-min ក្នុងរដូវកាលនេះ ប្រសិនបើ Spurs មិនមានកៅអីទៅលេងនៅ Champions League ។ អ្នកចាត់ការ Jurgen Klopp ត្រូវបានរាយការណ៍ បានកំណត់ខ្សែប្រយុទ្ធ សញ្ជាតិកូរ៉េខាងត្បូង របស់ Spurs...
កងទ័ពអាកាសថៃ គ្រោងដាក់សំណើរ ទិញយន្តហោះចម្បាំងប្រភេទ F-35 ដែលផលិត ដោយសហរដ្ឋអាមេរិក។ សំណើរក្នុងការសុំទិញ យន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក អាចធ្វើឡើងទៅបាន លុះត្រាណាតែមានការឯកភាព យល់ព្រមពីសំណាក់រដ្ឋាភិបាល អាមេរិក ដែលខាងថៃ បានឱ្យដឹងថា អាចប្រើរយៈពេលដល់ទៅ ២ឆ្នាំ ក្នុងការចរចារ។ ទាក់ទិននឹងបញ្ហានេះ កាសែតបាងកកប៉ុស្ត៍ បានចុះផ្សាយថា...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េ ខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិយមលេង អ៊ីនធើណេត កំពុងរិះគន់ ក្រុមចម្រៀងនារី Aespa ថា ជាក្រុមតែមួយគត់ ដែលធ្វើបបូរ មាត់ហបៗ ក្នុងកម្មវិធីបុណ្យ និទាឃរដូវឆ្នាំ ២0២២ របស់សាកល វិទ្យាល័យកូរ៉េតែប៉ុណ្ណោះ ។...
អង់គ្លេស ៖ នេះបើយោងតាមការិយាល័យ ស្នងការឯករាជ្យ (ICO) បានប្រាប់ឲ្យដឹងថា ជិតមួយឆ្នាំពីការសន្យា របស់រដ្ឋាភិបាល ក្នុងការជួសជុលវិធី នៃការស៊ើបអង្កេតករណី រំលោភសេពសន្ថវៈ ជនរងគ្រោះ នៅតែត្រូវបានស្នើសុំឲ្យប្រគល់ ទូរស័ព្ទដៃជាផ្នែក នៃការត្រួតពិនិត្យប៉ូលីសហួសហេតុ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ស្នងការព័ត៌មាន លោក John Edwards...
អង់គ្លេស ៖ នេះបើតាមការណែនាំថ្មី ចេញដោយអាជ្ញាធរ សុខាភិបាល បានប្រាប់ឲ្យដឹងថា លោកអ្នកដែលមានរោគសញ្ញា ជំងឺអុកស្វា មិនគួររួមភេទឡើយ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃមេរោគនេះ ដល់ដៃគូរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ការណែនាំនេះ ត្រូវបានចេញដោយទីភ្នាក់ងារ សន្តិសុខសុខភាព ចក្រភពអង់គ្លេស (UKHSA) និងអាជ្ញាធរ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលបង្ក “ការប្រឈមរយៈពេលវែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលអត្ថាធិប្បាយលើការបង្កាច់បង្ខូចថ្មីៗនេះលើប្រទេសចិន ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលបានពណ៌នាប្រទេសចិនថា ជា “បញ្ហាប្រឈមរយៈពេលវែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ” ។ លោក Zhao...
ព្រុចសែល៖ អ្នកការទូតអ៊ឺរ៉ុបកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀង ស្តីពីការបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីនៅថ្ងៃច័ន្ទនេះ ដោយមេដឹកនាំបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រប្រទេសហុងគ្រី ក្នុងការប្រឈមមុខនឹងការដាក់ទណ្ឌកម្មនៅពេលពួកគេជួបប្រជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃស្តីពីការដួលរលំនៃសង្រ្គាមនៅអ៊ុយក្រែន។ សំណើដែលបានផ្សព្វផ្សាយក្នុងចំណោមអ្នកការទូតសហភាពអឺរ៉ុប នឹងឃើញបំពង់បង្ហូរប្រេង Druzhba ប្រវែង 4,000 គីឡូម៉ែត្រ ដែលផ្គត់ផ្គង់ដល់ប្រទេសនានា រួមទាំងប្រទេសហុងគ្រីដែលជាប់ព្រំដែន ដែលត្រូវបានលើកលែងពីការហាមឃាត់លើការនាំចូលប្រេងឆៅពីរុស្ស៊ី។ សម្បទាននេះត្រូវបានផ្តល់ជូនបន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានបដិសេធមិនគាំទ្រការហាមឃាត់ប្រេង ហើយបានលើកឡើងថា ឥទ្ធិពលនៃការដាក់ទណ្ឌកម្មបែបនេះនឹងដូចជាការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើប្រទេសរបស់លោកដូច្នោះដែរ។...
បរទេស៖ យោងតាមការប្រភពមិនបញ្ចេញឈ្មោះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញបានសម្រេចចិត្តក្នុងការបញ្ជូនអាវុធ ជាជំនួយប្រភេទកាំភ្លើងធំ howitzers ចំនួនច្រើនគ្រឿងទៀតមក ឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថា បន្ថែមពីលើអាវុធទាំង១៨គ្រឿង ចុងក្រោយនេះប៉ូឡូញក៏បានផ្តល់នូវ វគ្គហ្វឹកហាត់ទៅដល់យោធាអ៊ុយក្រែន ចំនួន១០០នាក់ ផងដែរដើម្បីអាចប្រើប្រាស់អាវុធទាំងនេះ ហើយជឿជាក់ថាអាវុធដែលមានទំហំកាណុងដល់ទៅ១៥៥មីលីម៉ែត្ រប្រភេទនេះនឹង ធ្វើឲ្យកងអនុសេនាធំទាំង៣ របស់អ៊ុយក្រែនកាន់តែមានកម្លាំងខ្លាំង។ គួរឲ្យដឹងដែរអាវុធទាំងនោះបានបញ្ជូនមក ដល់ប្រទេសអ៊ុយក្រែន...
The Goal ចេញផ្សាយនៅថ្ងៃនេះថាទីបំផុតក្លឹបតោខៀវ Chelsea ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សេដ្ឋីរុស្សីលោក Roman Abramovich អស់រយៈពេល១៩ឆ្នាំមកហើយ នោះគឺបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រង របស់សេដ្ឋីអាមេរិកលោក Todd Boehly ជំនួសវិញហើយ។ ការដោះដូរនិងទិញលក់ធ្វើឡើងជាមួយនឹងតម្លៃក្លឹប ដែលមានរហូតទៅដល់៤,២៥ពាន់លានផោន ហើយក្នុងនោះសេដ្ឋីរូបនេះក៏បានប្រកាសវិនិយោគ ប្រមាណជា១,៧៥ពាន់លានផោន បន្ថែមទៀតដើម្បី ធ្វើការវិនិយោគ ក្លឹបរយៈពេល១០ឆ្នាំផងដែរ។ គួរឲ្យដឹងដែរថាឆ្លងកាត់ការប្រកាសទិញលក់កន្លងមកក្លឹប បានទទួលសំណើរសុំទិញ២៥០ក្រុមហ៊ុន...
(ភ្នំពេញ) ថ្ងៃទី 31 ខែឧសភា ឆ្នាំ ២០២២៖ ដើម្បីជំរុញដល់ផលិតភាពការងារដ៏ឆ្លាតវៃ…ការកម្សាន្តឥតដែនកំណត់ និងដើម្បីឆ្លើយតបតាមតម្រូវការដ៏ច្រើនលើសលុប…រាល់ការទិញថេប្លេត Galaxy Tab S8 , Galaxy Tab S8+ និង Galaxy Tab S8 Ultra ចាប់ពីថ្ងៃទី 01...