បច្ចេកវិទ្យា

អ្នកនិយមលេង អ៊ីនធើណេត រិះគន់ Aespa ថាជាក្រុមតែមួយគត់ មិនច្រៀងផ្ទាល់ ក្នុងពិធីបុណ្យនិទាឃរដូវ របស់សាកល វិទ្យាល័យកូរ៉េ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េ ខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិយមលេង អ៊ីនធើណេត កំពុងរិះគន់ ក្រុមចម្រៀងនារី Aespa ថា ជាក្រុមតែមួយគត់ ដែលធ្វើបបូរ មាត់ហបៗ ក្នុងកម្មវិធីបុណ្យ និទាឃរដូវឆ្នាំ ២0២២ របស់សាកល វិទ្យាល័យកូរ៉េតែប៉ុណ្ណោះ ។

នារីនៃក្រុមAespa បានទៅចូលរួមពិធីបុណ្យ របស់សាកលវិទ្យាល័យកូរ៉េ នៅដើមសប្តាហ៍នេះ ជាកន្លែងដែលពួកគេបាន សម្តែងឈុតរួមមាន “Black Mamba”, “Next Level”, “Savage” និង “Dreams Come True” ។ ទោះជាយ៉ាងណា អ្នកចូលរួមកម្មវិធីបុណ្យជាច្រើន បានកត់សម្គាល់ថា ក្រុមនេះមិនបានច្រៀងផ្ទាល់ទេ ។

ប្រធានបទនេះក៏បានក្លាយជា ការពិភាក្សាលើវេទិកាសហគមន៍ និស្សិតសាកលវិទ្យាល័យកូរ៉េ អ្នកខ្លះបាននិយាយថា មានពេលដ៏គួរឲ្យអស់សំណើច មួយកំឡុង ពេលឡើង ឆាករបស់ Aespa។ Winter កំពុងធ្វើបបូរមាត់ ១០០ភាគរយ ប៉ុន្តែ ទស្សនិកជន បានអបអរសាទរដោយ ហេតុផលខ្លះ ក្នុងអំឡុងពេលផ្សាយ ពាណិជ្ជកម្មរបស់នាង ។ ខ្ញុំចង់និយាយថា Winter គឺជាអ្នកចម្រៀង ដ៏ល្អម្នាក់ ប៉ុន្តែវាដូចជាឈុតមួយពី កំប្លែងខ្មៅ៕ដោយ៖លី ភីលីព

Most Popular

To Top