បច្ចេកវិទ្យា

បេសកកម្មនៅឋានព្រះច័ន្ទ របស់រុស្សី កំណត់បានពេលវេលាថ្មីរួចរាល់

បរទេស៖ ទីភ្នាក់ងារស្រាវជ្រាវទីអវកាស របស់ប្រទេសរុស្សី Roscosmos កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថា បេសកកម្មបាញ់បង្ហោះ យានអវកាស Luna-25 lander mission ដែលបានពន្យាពេលជាយូរមកហើយនោះ គឺត្រូវបានកំណត់ពេលវេលាសាជាថ្មី នាខែកញ្ញាខាងមុខនេះហើយ។

លោក Dmitry Rogozin ប្រធានទីភ្នាក់ងារ Roscosmos បានបញ្ជាក់បែបនេះថា៖ ខ្ញុំសង្ឃឹមថាការធ្វើតេស្តនានា នឹងរួចរាល់មុនពេលដែលយើង នឹងបាញ់បង្ហោះយានអាវកាស នៅក្នុងខែកញ្ញាខាងមុខ បើមិនមានអ្វីប្រែប្រួលទេនោះ។

រំលឹកឡើងវិញដែរថា កាលពីខែមេសាប្រធានាធិបតីរុស្សីលោក Vladimir Putin បានសង្តត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការបន្តកម្មវិធី Lunar program ដោយបានថ្លែងបែបនេះថា៖ ពួកយើងនឹងបន្តកម្មវិធីស្រាវជ្រាវ អវកាសរបស់យើង នៅក្នុងអំឡុងត្រីមាសទី៣ ក្នុងឆ្នាំ២០២២នេះ។

មេដឹកនាំរុស្សីរូបនេះក៏បានពន្យល់ដែរថា ទោះបីជារុស្សីកំពុងប្រឈមមុខ ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេស នៅលោកខាងលិចក្តី ប៉ុន្តែរដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនអាចដើរខុសផ្លូវចេញ ពីអ្វីដែលយើងបានដាក់ផែនការ សម្រាប់កិច្ចការងារស្រាវជ្រាវ អវកាសនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top