អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន១៥បានបរាជ័យក្នុងការអនុម័តដំណោះស្រាយស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ។សមាជិក២រូប (រុស្ស៊ី និងចិន) បានបោះឆ្នោតគាំទ្រលើអត្ថបទ និង១៣នាក់ផ្សេងទៀតបានអនុប្បវាទ។ អត្ថបទដែលដាក់ស្នើដោយរុស្ស៊ីត្រូវបានបដិសេធ ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខត្រូវការសំឡេងគាំទ្រយ៉ាងតិច៩ ហើយមិនមានសិទ្ធិវេតូពីរុស្ស៊ី ចិន អង់គ្លេស បារាំង ឬសហរដ្ឋអាមេរិក ដែលត្រូវអនុម័ត ។...
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដាក់ពង្រាយ ប៉មចម្រោះទឹកស្អាត AquaTowers នៅទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Yujin របស់ IVE នឹងបង្ហាញវត្តមាន ក្នុងយុទ្ធនាការនិទាឃរដូវ /រដូវក្តៅសកលឆ្នាំ ២0២២ របស់ Versace ដោយខ្លឹមសារផ្សព្វផ្សាយ របស់នាងត្រូវបានចែកចាយ នៅក្នុងតំបន់ទូទាំង អាស៊ីប៉ាស៊ីហ្វិក រួមទាំងនៅប្រទេសកូរ៉េ ចិន...
ហ្សឺណែវ ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការចាប់ឆ្នោតព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ ទាត់ពិភពលោក “World Cup” នៅសប្តាហ៍ក្រោយ នឹងមានគ្រាប់ពូជមួយចំនួន របស់វាមានការភ័ន្តច្រឡំ ដោយសារតែសង្រ្គាម របស់រុស្ស៊ីជាមួយអ៊ុយក្រែន និងជំងឺរាតត្បាត COVID-19 ។ FIFA បានគូសបញ្ជាក់អំពីនីតិវិធី សម្រាប់ការចាប់ឆ្នោត ក្នុងប្រទេសកាតានៅថ្ងៃទី ១ ខែមេសា...
ទីក្រុងឡុងដ៍ ៖ អត្តពលិកអូឡាំពិក រុស្ស៊ី ដែលបានចូលរួម ក្នុងការប្រមូលផ្តុំគាំទ្រ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងការលុកលុយ អ៊ុយក្រែន កំពុងប្រឈមមុខ នឹងការរិះគន់ ដោយម្នាក់បាត់បង់ កិច្ចព្រមព្រៀង ឧបត្ថម្ភ និងប្រឈមមុខ នឹងការស៊ើបអង្កេតផ្នែក វិន័យ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។...
កូរ៉េ ៖ នៅថ្ងៃទី ២៤ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយផ្តាច់ មុខមួយ បានរាយការណ៍ថា តារាសម្តែងនាង Yoon Eun Hye ថ្មីៗនេះ បានទទួលការផ្តល់ ជូនជាផ្លូវការពីក្រុមហ៊ុន ចេញផ្សាយមួយ ហើយបច្ចុប្បន្ន កំពុងធ្វើការ លើសៀវភៅសរសេរអត្ថបទ របស់នាងកូរ៉េ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយធនាគារ ហត្ថា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានដាក់ដំណើរការក្នុងពិធីចុះហត្ថលេខាមួយនៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ហួត...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករឆ្នើម Sebastian Haller ដែលកំពុងមានទំរង់លេងខ្លាំង ជាមួយនឹងក្លឹប Ajax នោះពេលនេះកំពុងទាកទាញ ចំណាប់អារម្មណ៍ពីសំណាក់ ក្លឹបធំៗនៅអឺរ៉ុប ជាច្រើនរួចមកហើយ ។ កីឡាករខ្សែប្រយុទ្ធជម្រើសជាតិ Ivory Coast រូបនេះបច្ចុប្បន្នកំពុងត្រូវបានគេដឹងថា ត្រូវបានចាប់ផ្តើមទទួលបានទំនាក់ទំនង ជាមួយនឹងក្លឹបមួយចំនួន ដូចជា Borussia...
ក្លឹបយក្ស Real Madrid នឹងចាប់ផ្តើមធ្វើការងារ កាត់ចោលកីឡាករមួយចំនួន ហើយនៅរដូវក្តៅខាងមុខ ដើម្បីកសាងក្រុមមួយ ដែលមានសមត្ថភាព សាកសម ជាមួយនឹងកីឡាករ គោលដៅរបស់ក្លឹបទាំងKylian Mbappe និង កីឡាករសំខាន់ៗមួយចំនួនទៀត ។ ប៉ុន្តែមុនពេលដែលកីឡាករ សំខាន់ៗនឹងធ្វើដំណើរ មកដល់ទឹកដី Bernabeu នោះក្លឹបនេះកំពុងដាក់ផែនការ ដើម្បីអាចជម្រុះចោល កីឡាករមួយចំនួនចោលជាមុនសិន...
ទីក្រុងឡុងដ៍ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រក្លិបបាល់ទាត់យក្ស អង់គ្លេស Chelsea នឹងអាចចូលរួមការប្រកួត Champions League និង FA Cup ពេញ មួយរដូវកាលនេះ ក្រោមលក្ខខណ្ឌ នៃអាជ្ញាប័ណ្ណថ្មី ដែលផ្តល់ឲ្យក្លិប ដោយរដ្ឋាភិបាល ចក្រភពអង់គ្លេស ។...