សិល្បៈ និង កម្សាន្ត

នាង Yujin សមាជិក IVE ចូលរួមយុទ្ធនាការ និទាឃរដូវ/រដូវក្តៅ ឆ្នាំ ២0២២ របស់ Versace

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Yujin របស់ IVE នឹងបង្ហាញវត្តមាន ក្នុងយុទ្ធនាការនិទាឃរដូវ /រដូវក្តៅសកលឆ្នាំ ២0២២ របស់ Versace ដោយខ្លឹមសារផ្សព្វផ្សាយ របស់នាងត្រូវបានចែកចាយ នៅក្នុងតំបន់ទូទាំង អាស៊ីប៉ាស៊ីហ្វិក រួមទាំងនៅប្រទេសកូរ៉េ ចិន ជប៉ុន ថៃ អូស្ត្រាលី សិង្ហបុរី ម៉ាឡេស៊ី និង ច្រើនទៀត ។

សម្រាប់យុទ្ធនាការ រដូវផ្ការីក ឬនិទាឃរដូវ និងរដូវក្តៅឆ្នាំ ២0២២ ដ៏ឡូយនេះនាង Yujin បានបង្ហាញពីភាពចាស់ទុំ ភាពឆើតឆាយ ខុសពីរូបភាព របស់នាង បង្ហាញ ក្នុងកម្មវិធីផ្សេងៗ ឬជាពិធីករ។ សមាជិក IVE បានលេងស្ទីលដ៏ប្រណិត រួមទាំងអាវ ក្នុងដែលមានលំនាំ រ៉ូបខ្នាតតូច និងច្រើនទៀត ។
រកមើលបន្ថែមទៀត នៃ យុទ្ធនាការនិទាឃរដូវ/រដូវក្តៅឆ្នាំ ២0២២ របស់ Versace បង្ហាញពីនាង Yujin របស់ IVE នឹងមកដល់ ក្នុងពេលឆាប់ៗនេះ ហើយសូមរង់ចាំការ ត្រលប់មកវិញរបស់ IVE ជាមួយនឹងបទចម្រៀងទី ២ របស់ពួកគេ ‘Love Dive’ នៅខែក្រោយ ៕ដោយ៖លី ភីលីព

Most Popular

To Top