សិល្បៈ និង កម្សាន្ត

អ្នកនិយមលេងអ៊ីនធើណេត ចង់ឃើញ ‘A Business Proposal’ តារាចម្រៀង Kim Se Jung ត្រឡប់មកច្រៀង និងរាំ ASAPម្តងទៀត

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេត ចង់ឃើញតារា ‘A Business Proposal’ នាង Kim Se Jung ត្រឡប់មកអាជីពដើមវិញ ក្នុងនាមជាតារាចម្រៀង និងជា Idol ឆាប់ៗនេះ បន្ទាប់ពីនាងបាត់មុខ ពីប្រភពសិល្បៈកូរ៉េខាងត្បូង មួយរយៈពេល។

កាលពីថ្ងៃទី ២៣ ខែមីនា អ្នកនិយមលេងអ៊ីនធើណេតម្នាក់ បានចូលទៅក្នុងវេទិកាសហគមន៍អនឡាញ ហើយបានបង្កើតការបង្ហោះមួយ មានចំណងជើងថា តើខ្ញុំជាមនុស្សតែម្នាក់ ដែលមានការត្អូញត្អែរអំពី Kim Se Jung មែនទេ? ។ នៅទីនេះ អ្នកនិយមលេងអ៊ីនធើណេត បានសរសេរថា នាងបានបង្ហាញខ្លួនជា idol ប៉ុន្តែនាងកាន់តែល្បីល្បាញ ដោយសារការសម្ដែងរបស់នាង ខ្ញុំចង់ឃើញអ្វីដែលថ្មីៗពី Kim Se Jung ដូចជាពីការសម្តែងរបស់ IOI ខ្ញុំចង់ឲ្យនាងចេញបទរាំជំនួសវិញ។

សំឡេងច្រៀងរបស់នាង ពិរោះណាស់ នាងក៏ចេះរាំដែរ។ នាងក៏អាចសម្ដែងបានដែរ ប៉ុន្តែសូមចេញអាល់ប៊ុមមួយសិន ប្រសិនបើអាល់ប៊ុមពិបាក សូមចេញយ៉ាងហោចណាស់មួយបទ៕ ដោយ៖លី ភីលីព

Most Popular

To Top