សិល្បៈ និង កម្សាន្ត

តារាសម្តែង Yoon Eun Hye នឹងបង្ហាញខ្លួន ជាលើកដំបូង ក្នុងនាមជាអ្នកនិពន្ធអត្ថបទ

កូរ៉េ ៖ នៅថ្ងៃទី ២៤ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយផ្តាច់ មុខមួយ បានរាយការណ៍ថា តារាសម្តែងនាង Yoon Eun Hye ថ្មីៗនេះ បានទទួលការផ្តល់ ជូនជាផ្លូវការពីក្រុមហ៊ុន ចេញផ្សាយមួយ ហើយបច្ចុប្បន្ន កំពុងធ្វើការ លើសៀវភៅសរសេរអត្ថបទ របស់នាងកូរ៉េ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។

នេះនឹងជាអត្ថបទដំបូង ត្រូវបានចេញក្រោមឈ្មោះរបស់នាង Yoon Eun Hye ដែលប្រមូលបានការចាប់អារម្មណ៍។ នៅក្នុងអត្ថបទនាពេលខាងមុខ របស់នាង វានឹងមានរឿងរ៉ាវអំពីជីវិត ប្រចាំថ្ងៃ និងចំណូលចិត្តរបស់ Yoon Eun Hye ហើយលើសពីនេះ រូបថតនឹងត្រូវបានបញ្ចូលទៅក្នុងសៀវភៅ រួមទាំងរូបភាពគូរដោយ Yoon Eun Hye ផ្ទាល់ ។

នាង Yoon Eun Hye ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ ‘ដៃមាស’ របស់នាងនៅក្នុងឧស្សាហកម្មកម្សាន្ត រហូតដល់ឃ្លាទាំងមូល “ការសរសេរដៃរបស់ Yoon Eun Hye” ត្រូវបាន លើកឡើង ជាញឹកញាប់។ ការសរសេរដៃរបស់ Yoon Eun Hye ក៏ត្រូវបានគេប្រើ នៅក្នុងឈុតឆាករួម បញ្ចូលនៅក្នុងរឿង ភាគដ៏ពេញ និយម របស់នាង ‘Princess Hours’, ‘Coffee Prince’ និងរឿងជាច្រើនទៀត ។

លើសពីនេះ ជំនាញធ្វើម្ហូប របស់នាង Yoon Eun Hye ត្រូវបានបង្ហាញនៅក្នុងសៀវភៅធ្វើម្ហូបផ្ទាល់ខ្លួន របស់នាង មានចំណងជើងថា ‘do eat again’ បានចេញផ្សាយកាលពីឆ្នាំមុន ។ សៀវភៅតែងនិពន្ធរបស់ Yoon Eun Hye គ្រោងនឹងចេញផ្សាយ នៅឆមាសទី២នៃឆ្នាំនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top