សិល្បៈ និង កម្សាន្ត

អាងតែខ្លួនស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលចិត្តលេង ស្ទីលសិចស៊ី

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ រាសម្តែង និង ម៉ូដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់តែមានសម្រស់ស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ ដែលជាហេតុនាំឱ្យនាងមានភាពជឿជាក់ និងតែងតែបង្អួត សម្រស់ដ៏ត្រកាលនេះ ផ្ញើជូនទស្សនិកជន ជាពិសេសធ្វើឱ្យអ្នកគាំទ្រ បុរសៗ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ដោយមិនដឹងខ្លួន ។

សព្វថ្ងៃនេះ ពេជ្រវត្តី សារ៉ាវឌ្ឍី កំពុងផ្សព្វផ្សាយសម្រស់ដ៏ស្រស់ត្រ កាលរបស់នាង តាមរយៈបណ្ដាញសង្គម រួមជាមួយការងារ ម៉ូឌែលផងដែរ។ ហើយគ្រប់កាលទេសៈនៃការតុបតែងខ្លួនរបស់នាង ឃើញថា ពិតជាសមសួនមិនថាទាំងសិចស៊ី និងបុរាណ នោះទេ គឺសុទ្ធតែស្រស់ស្អាត និងទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ។

តួយ៉ាងថ្មីៗនេះ ស្រីស្រស់ដែលមានស្រុកកំណើត នៅខេត្ត ព្រះសីហនុ ខាងលើ បានបង្ហាញខ្លួនជាមួយនឹង ឈុតកម្សាន្តលើឆ្នេរសមុទ្រ បង្កយ៉ាងសិចស៊ីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតាមរយៈឈុតនេះ កាន់តែលើកសម្រស់ ពេជ្រវត្តី សារ៉ាវឌ្ឍី ឱ្យកាន់តែស្រស់ស្អាត ជាពិសេសគឺវាបានបង្ហាញសាច់ដ៏សខ្ចី របស់នាងឃើញកាន់តែច្បាស់ផងដែរ ។

គួរឱ្យដឹងផងដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកសាងប្រជាប្រិយភាពខ្លាំងមិនធម្មតា ក្រោយពីបានក្លាយ ជាអ្នក តំណាងឱ្យ កម្ពុជា ក្នុងការ ប្រកួត បវរកញ្ញា អន្តរទ្វីប ប្រចាំឆ្នាំ ២០២១ (Miss Intercontinental 2021) ធ្វើ នៅឯ ប្រទេស អេហ្ស៊ីប ។ ក្រៅតែពីមានសម្រស់ស្អាត ដូចផ្កាហើយនោះ នាងក៏ជានារីម្នាក់ ដែលមានចំណេះដឹងខ្ពស់ផងដែរ ដោយនាង គឺជាអតីតនិស្សិតបញ្ចប់ ការសិក្សា ផ្នែក ទេសចរណ៍ ហើយក៏បានហក់ចូល ក្នុងសិល្បៈតាមរយៈការប្រឡង បវរកញ្ញា កម្ពុជា ឆ្នាំ២០២០ ៕

ដោយ៖ ម៉ានី

Most Popular

To Top