អាមេរិក ៖ យោងតាមអ៊ីម៉ែលផ្ទៃក្នុង បានឲ្យដឹងថា ផែនការរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស អាមេរិក Apple សម្រាប់ការ ទទួលឲ្យបុគ្គលិកត្រឡប់មកធ្វើការ នៅក្នុងការិយាល័យវិញ ត្រូវលើករហូតដល់ខែកុម្ភៈឆ្នាំ ក្រោយយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
នាយកប្រតិបត្តិ របស់ក្រុមហ៊ុនលោក Tim Cook បានប្រកាស ពីការពន្យារពេល តាមអ៊ីម៉ែលផ្ទៃក្នុងបង្ហាញដោយ NBC News ក្នុងអំឡុងពេល ដែលលោកបានលើកទឹកចិត្តបុគ្គលិក ឲ្យចាក់ វ៉ាក់សាំង ការពារមេរោគ COVID-19 ។ អនុស្សរណៈបាននិយាយថា គិតត្រឹមថ្ងៃនេះ យើងកំពុង កំណត់គោលដៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាប់ផ្តើមការសាកល្បង ការងារកូនកាត់របស់យើង នៅក្នុងទីតាំងសកលជាច្រើន ដែលក្រុមមិនទាន់បានត្រឡប់ ទៅការិយាល័យសាជីវកម្ម របស់យើងទេ ។
ក្នុងអំឡុងពេលមួយខែដំបូង របស់ពួកគេត្រឡប់មកការិយាល័យវិញ និយោជិតនឹងត្រូវបានស្នើសុំឲ្យ ចូលធ្វើការចំនួន២ថ្ងៃ ក្នុងមួយសប្តាហ៍ ។ បន្ទាប់មកចាប់ពីខែមីនា តទៅ Apple នឹងអនុវត្តផែនការការងារកូនកាត់ របស់ខ្លួន ដោយបុគ្គលិកភាគច្រើននឹងត្រូវ បានស្នើសុំឲ្យចូលមកធ្វើការ នៅថ្ងៃច័ន្ទ អង្គារ និងថ្ងៃព្រហស្បតិ៍ ។
បុគ្គលិកក៏នឹងត្រូវបានផ្តល់ ឲ្យរហូតដល់បួនសប្តាហ៍ នៃម៉ោងធ្វើការពីចម្ងាយក្នុងមួយឆ្នាំ ។ អនុស្សរណៈនេះបានបន្តថា នេះផ្តល់ឱកាសកាន់តែច្រើន ក្នុងការធ្វើដំណើរ ខិតកាន់តែជិតមនុស្សជាទីស្រឡាញ់ របស់អ្នក ឬធ្វើឲ្យមានទម្លាប់របស់អ្នក ៕ដោយ៖លី ភីលីព