កីឡា

ទីក្រុងតូក្យូ រៀបចំកម្មវិធី Discovery សម្រាប់អត្តពលិក Para Sports ជំនាន់ក្រោយរបស់ទីក្រុងតូក្យូ

តូក្យូ ៖ រដ្ឋាភិបាលទីក្រុងតូក្យូ និងសមាគមកីឡាតូក្យូ សម្រាប់ជនពិការ (TSAD) បានរៀបចំកម្មវិធី Discovery សម្រាប់អត្តពលិកកីឡា ប៉ារ៉ាជំនាន់ក្រោយ របស់ទីក្រុងតូក្យូក្នុង គោលបំណងផលិតអត្តពលិក កីឡាប៉ារ៉ាថ្មី ដែលអាចតំណាងឲ្យទីក្រុងតូក្យូ ក្នុងការប្រកួតកម្រិតអន្តរជាតិ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

មន្ត្រីបាននិយាយថា អ្នកចូលរួមចំនួន១១៣ នាក់ ក្នុងនោះមាន ៤១នាក់មានពិការភាពរាងកាយ ១៣នាក់ ពិការភ្នែក និង ៥៩នាក់មានពិការភាពផ្លូវចិត្ត ។ ចាប់តាំងពីគម្រោងនេះ បានចាប់ផ្តើម អ្នកចូលរួមបានបន្តចូល រួមប្រកួតប្រជែងក្នុងការប្រកួតកីឡាប៉ារ៉ាអន្តរជាតិ រួមទាំងអត្តពលិកចំនួន ៤នាក់ដែលបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ៕

Most Popular

To Top