សិល្បៈ និង កម្សាន្ត

តារាចម្រៀង អង់គ្លេសនាង Jessie J ខូចចិត្តរឿងរលូតកូន ក្រោយសម្រេចចិត្ត មានកូនដោយខ្លួនឯង

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានឲ្យដឹងថា តារាចម្រៀង អង់គ្លេសនាង Jessie J បានទទួលរងការឈឺចាប់ យ៉ាងខ្លាំងផ្នែកផ្លូវចិត្ត បន្ទាប់ពីនាងមានការរលូតកូន ប៉ុន្តែបានប្រាប់អ្នកគាំទ្រថា នាងនឹងនៅតែសម្តែង មួយថ្ងៃបន្ទាប់ពីដឹងព័ត៌មាន ។

នៅក្នុងការបង្ហោះលើ Instagram ដ៏រំជួលចិត្ត នាងបានចែករម្លែករូបភាព នៃការធ្វើតេស្តិ៍មានផ្ទៃពោះវិជ្ជមាន និង សម្រង់សម្តីរបស់កវី Seyda Noir ហើយបានដាក់ស្លាកទីតាំង របស់នាងថា “ខូចចិត្តខ្លាំងណាស់”។ តារាចម្រៀងវ័យ ៣៣ ឆ្នាំបាននិយាយថា ភាពសោកសៅ គឺលើសលប់ ប៉ុន្តែបានបន្ថែមថា ខ្ញុំដឹងថាខ្ញុំរឹងមាំ ហើយខ្ញុំដឹងថា ខ្ញុំនឹងមិនអីទេ ។

ក្នុងចំណងជើងវែងនោះ នាងបានសរសេរថា កាលពីព្រឹកម្សិលមិញ ខ្ញុំសើចជាមួយមិត្តភក្តិម្នាក់និយាយថា ម៉េចខ្ញុំនឹងឆ្លងកាត់ពិធីជប់លៀងនៅ LA យប់ស្អែកដោយមិនប្រាប់ ទស្សនិកជនទាំងមូលថា ខ្ញុំមានផ្ទៃពោះ។ ដល់រសៀលម្សិលមិញ ខ្ញុំភ័យខ្លាចគិតចង់ឆ្លងកាត់ការប្រគំតន្ត្រីដោយមិនរលត់។
នាងបាននិយាយថា នាងបានទៅស្កែនជាលើកទី៣ ហើយ តែត្រូវបានគេប្រាប់ថា គ្មានចង្វាក់បេះដូងទេ ។ តារាចម្រៀង Bang Bang រូបនេះបាននិយាយថា ខ្ញុំបានសម្រេចចិត្ត មានកូនដោយខ្លួនឯង ៕ដោយ៖លី ភីលីព

Most Popular

To Top