កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងនាង Jung Ryeo Won និងតារាសម្តែងលោក Lee Kyu Hyung កំពុងចាប់ដៃជាមួយគ្នាដើម្បីសម្តែងក្នុងរឿងភាគថ្មី ‘Start Defense’ អ្នកដឹកនាំរឿងដោយ Itaewon Class ។
កាលពីថ្ងៃទី៣ ខែធ្នូ របាយការណ៍បានបង្ហាញថា តារាសម្ដែងទាំង២កំពុងសម្ដែងក្នុងរឿងថ្មីដឹកនាំដោយ Itaewon Class ដែលផលិតជាអ្នកដឹកនាំរឿង Kang Min Gu។ ‘Start Defense’ នឹងបង្ហាញពីរឿងរ៉ាវរបស់អ្នកការពារសាធារណៈ ២នាក់ត្រូវបានជាប់ក្នុងសំណុំរឿងឃាតកម្មជាប់ពាក់ព័ន្ធនឹងអ្នកមានស្តុកស្តម្ភ និងមនុស្សចាស់។ នាង Jung Ryeo Won គ្រោងនឹងដើរតួជា No Chak Hee ត្រូវបានតែងតាំងជាមេធាវីការពារក្តីសាធារណៈ បន្ទាប់ពីដំណើរការដោយជោគជ័យជាមួយនឹងអត្រាឈ្នះក្នុងសំណុំរឿងខ្ពស់បំផុត។
នាងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះ ប៉ុន្តែអាជ្ញាប័ណ្ណរបស់នាងស្ទើរតែត្រូវបានព្យួរ បន្ទាប់ពីករណីជាក់លាក់មួយ ហើយទន្ទឹមនឹងនេះនាង Lee Kyu Hyung នឹងដើរតួជា Jwa Shi Baek ចិត្តត្រជាក់ និងគ្មានមេត្តា ទោះបីជានាងមានសិទ្ធិចូលរួមជាមួយក្រុមហ៊ុនច្បាប់កំពូលក៏ដោយ នាងបានលះបង់វាទាំងអស់ដើម្បីក្លាយជាមេធាវីការពារក្តីសាធារណៈជំនួសវិញ។ ការថតគ្រោងនឹងចាប់ផ្ដើមនៅខែមករាឆ្នាំក្រោយ ហើយការចាក់បញ្ចាំងដំបូងត្រូវបានកំណត់ពេលសម្រាប់ឆមាសទី២នៃឆ្នាំ ២០២២៕
ដោយ៖លី ភីលីព