ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ អវកាសរុស្ស៊ី ៖ ស្ថានីយ៍អវកាស អន្តរជាតិ (ISS) ត្រូវតែបង្ខំឲ្យគេច ចេញពីកម្ទេចកម្ទី

រុស្ស៊ី ៖ ទីភ្នាក់ងារអវកាស រុស្ស៊ី បាននិយាយថា ស្ថានីយអវកាស អន្តរជាតិ (ISS) ត្រូវបានបង្ខំឲ្យងាកចេញពីបំណែក នៃយានបាញ់ បង្ហោះ របស់សហរដ្ឋអាមេរិក ពីព្រោះសមយុទ្ធនេះ កើតឡើងជាឧប្បត្តិហេតុចុងក្រោយ បង្អស់ ដែលកម្ទេចកម្ទីអវកាស បានបង្ខំឲ្យអវកាស យានិកឆ្លើយតប យោងតាមការចេញផ្សាយ ពីគេហទំព័រ ស្គាយញ៉ូវ ។

សមយុទ្ធនេះ គឺជាឧប្បត្តិហេតុចុងក្រោយបង្អស់ នៅក្នុងឧប្បត្តិហេតុជាបន្តបន្ទាប់ ដែលកម្ទេច កម្ទីបានបង្ខំ ឲ្យ​​​​​​​​អ​​​​​​​​​​​​​​​​​វ​កា​ស​​​​​​​​​​​​​​​​យា​និ​ក​ឆ្លើយ​ត​ប និ​ង​​កើ​ត​ឡើង​ចំ​ពេ​ល​​​​ មានការអំពាវនាវឲ្យគ្រប់គ្រង កាកសំណល់ក្នុងលំហ ។ ការអំពាវនាវ ឲ្យត្រួតពិនិត្យ និង គ្រប់គ្រងកម្ទេចកម្ទី អវកាស ឬ កាកសំណល់អវកាស បានកើនឡើងចាប់តាំង ពីប្រទេសរុស្ស៊ី បានធ្វើការសាកល្បងកាំជ្រួច ប្រឆាំងផ្កាយរណប កាលពីខែមុន ។

នេះបានបង្កើតកន្លែងកម្ទេចកម្ទី នៅក្នុងគន្លងគោចរ ដែលមន្ត្រីអាមេរិកបាននិយាយថា នឹងបង្កគ្រោះថ្នាក់ដល់សកម្មភាព អវកាសជាច្រើនឆ្នាំ។ លោក Dmitry Rogozin ប្រធានទីភ្នាក់ងារ អវកាសរុស្ស៊ី Roscosmos បាននិយាយថា ISS ត្រូវបានបង្ខំឲ្យផ្លាស់ទី ដោយសារ តែសារធាតុពុល អវកាសពីយានបាញ់បង្ហោះ របស់សហរដ្ឋអាមេរិក បានបញ្ជូនទៅកាន់តារាវិថី ក្នុងឆ្នាំ១៩៩៤ ។

លោក Rogozin បានបន្តថា គន្លង របស់ស្ថានីយ៍នេះ នៅក្នុងការសមយុទ្ធ ដែលមិនបានគ្រោងទុកធ្វើឡើង ដោយការគ្រប់គ្រង បេសកកម្ម បានធ្លាក់ចុះ ៣១០ ម៉ែត្រ (៣៣៩ យ៉ាត) អស់រយៈពេលជិត ៣ នាទី ដើម្បីជៀសវាងការជួបគ្នាយ៉ាងជិតស្និទ្ធ មុនពេលត្រឡប់ទៅទីតាំងដំបូងវិញ ។ លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះនឹងមិនប៉ះពាល់ដល់ ការបាញ់បង្ហោះរ៉ុក្កែត Soyuz MS-20 នៅថ្ងៃទី៨ ខែធ្នូ ពី Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន និងការចូលចតនៅ ISS នោះទេ ៕ដោយ៖លី ភីលីព

Most Popular

To Top