បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា យន្តហោះយោធា១គ្រឿងបានធ្លាក់នៅក្នុងប្រទេសថៃឡង់ដ៏ កាលពីថ្ងៃសុក្រ ដោយអ្នកបើកបរបានរង របួសយ៉ាងធ្ងន់ធ្ងរ ។
យន្តហោះចម្បាំង F-5 ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចូលទៅក្នុង ទីលានហ្វឹកហាត់ក្នុងខេត្ត Lop Buri នៅម៉ោងប្រហែល១១និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ។ ខណៈដែលអ្នកបើកយន្តហោះបានធ្លាក់ ចេញពីយន្តហោះ មុនពេលយន្តហោះធ្លាក់មកដី គាត់នៅតែរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការព្យាបាល នៅក្នុងមន្ទីរពេទ្យ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ព អាកាសថៃ AVM Prapas Sornchaidee បានលើកឡើងថា អ្នកបើកយន្តហោះអាយុ៣៦ឆ្នាំ ដែលរងរបួសបាក់ជើង២ និងបាក់ដៃម្ខាងត្រូវបានប្រកាសថា ស្ថិតក្នុងស្ថានភាព ប្រសើរវិញហើយ ។
ការស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្តើម ក្រោយពីមានករណី ធ្លាក់យន្តហោះនេះកើតឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា