កីឡា

ខេត្តកណ្តាល​ បើកការប្រកួតកីឡា ជើងឯកកីឡាប៉េតង់ ថ្នាក់ខេត្ត ដើម្បីចម្រាញ់ រកជើងខ្លាំង ត្រៀមប្រកួតជើងឯក ថ្នាក់ជាតិ

ខេត្តកណ្តាល ៖ មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តា បើកការប្រកួតកីឡាប៉េតង់ ជ្រើសរសើជើងឯក ថ្នាក់ខេត្តរបស់ខ្លួន ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាព តំណាងឲ្យខេត្តកណ្តាល ទៅចូលរួមការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល មានប្រសាសន៍ថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមាន ការចង្អុល បង្ហាញពីលោក អភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត ។ ការប្រកួតពានថ្នាក់ខេត្ត ឆ្នាំនេះមានការធ្លាក់ចុះ នូវក្រុមចូលរួមមួយចំនួន បើធៀបដោយសារ តែបញ្ហាមេរោគCOVID-19 ។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ ។

ការប្រកួតប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល មានក្រុមយុវជនចូលរួម ចំនួន៥ក្រុម និងក្រុមកីឡាករវ័យចាស់ចំនួនន ៧ក្រុម ។ សម្រាប់ក្រុមយុវជន មានក្រុមកីឡាប៉េតង់សេរីភាព១ ក្រុមកីឡាប៉េតង់សេរីភាព២ ក្រុមកីឡាប៉េតង់ កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ និងក្រុមកីឡាប៉េតង់វិទ្យាល័យតាខ្មៅ ។

ចំណែកក្រុមកីឡាករវ័យចាស់ចំនួនន ៧ក្រុមរួមមានក្រុមកីឡាប៉េតង់កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ ក្រុមកីឡាប៉េតង់សមាគមន៍ខេត្ត ក្រុមកីឡាប៉េតង់សមាគមន៍ខេត្ត ក្រុមកីឡាប៉េតង់តាខ្មៅ ក្រុមកីឡាប៉េតង់ព្រែកស្លែង និងក្រុមកីឡាប៉េតង់វែសលែនដ៏៕

Most Popular

To Top