កីឡា

ភ្នាក់ងារកីឡាករ លោក Raiola ទាមទារថ្លៃទឹកតែរហូតទៅដល់ជិត ៥០លានផោន

យោងតាមការចេញផ្សាយដោយ The Goal នៅថ្ងៃនេះបានឲ្យដឹងថាតម្លៃដោះដូរសរុបរបស់ កីឡាករឆ្នើមជនជាតិស៊ុយអែត Erling Haaland នឹងអាច ឡើងទៅដល់ប្រមានជាជាង១០០លានផោន។

ក្នុងនោះភ្នាក់ងារកីឡាករលោក Mino Raiola ដែលជាបុគ្គល ដ៏មានជំនាញខាងផ្នែកចរចាកីឡាករល្បីៗ នោះត្រូវបានគេជឿជាក់ថានឹងអាចទាមទារប្រាក់កម្រៃ ជើងសារសម្រាប់ខ្លួនឯងយ៉ាងហោចណាស់ ៤៧លានផោនពីចំណែកដ៏ធំនេះ។

ភ្នាក់ងារកីឡាកររូបនេះបានដាក់តម្លៃទាមទារក្នុង ទំហំដ៏ច្រើនខណៈដែលក្លឹបធំៗចំនួន៤កំពុងទាក់ទារ កីឡាករសង្ឃឹមថានឹងអាចនាំគាត់ចេញបាននៅរដូវក្តៅក្រោយ ដែលក្នុងនោះរួមមានទាំង Man City, Man UTD, Real Madrid និង Barcelona ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top