ព័ត៌មានអន្តរជាតិ

Yongseung របស់ VERIVERY ឆ្លងមេរោគ COVID-19 ខណៈដំណើរទេសចរណ៍ នៅអាមេរិកប្រកាស លុបចោលកម្មវិធី ដែលនៅសល់ ទាំងអស់

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ផលិតកម្ម Jellyfish Entertainment បានប្រកាសថា សមាជិកក្រុម VERIVERY Yongseung បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ពេលកំពុងប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក។

កាលពីដើមខែនេះតារាចម្រៀងប្រុសនៃ VERIVERY បានចាប់ផ្តើមដំណើរទេសចរណ៍សហរដ្ឋអាមេរិកលើកទី១ របស់ពួកគេនៅថ្ងៃទី 5 ខែធ្នូនៅទីក្រុង Los Angeles រដ្ឋ California ។ បន្ទាប់មក ក្រុមនេះបានបន្តស្វាគមន៍អ្នកគាំទ្រនៅទីក្រុង Phoenix, Dallas, Houston, St. Louis និង Fort Wayne។

កម្មវិធីបន្ទាប់របស់ VERIVERY ត្រូវបានកំណត់ពេលនៅល្ងាចថ្ងៃទី១៧ ខែធ្នូនៅទីក្រុង Cleveland រដ្ឋ Ohio ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងមុនការបើកកម្មវិធី អ្នកគាំទ្រត្រូវបានជូនដំណឹងអំពីការលុបចោលកម្មវិធីភ្លាមៗ ដោយសារតែមាននរណាម្នាក់មានរោគសញ្ញាមិនធម្មតា។
ឥឡូវនេះ គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ផលិតកម្ម Jellyfish Entertainment បានបញ្ជាក់ថា សមាជិក Yongseung បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19។ សមាជិក VERIVERY ផ្សេងទៀត និងបុគ្គលិករបស់ពួកគេបានធ្វើតេស្តអវិជ្ជមាន ទោះជាយ៉ាងណាក៏ដោយ ដំណើរកម្សាន្តនៅសហរដ្ឋអាមេរិករបស់ VERIVERY ដែលនៅសល់ត្រូវបានលុបចោលដោយជៀសមិនរួច។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗអំពីការជាសះស្បើយរបស់សមាជិក VERIVERY Yongseung និងការវិលត្រឡប់របស់ក្រុមទៅកាន់ប្រទេសកូរ៉េវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top