ភ្នំពេញ ៖លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយនិងកីឡា តំណាងលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា លោក ដួង ឌីម អគ្គលេខាធិការរង តំណាងលោក ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា លោក ខាត់ តារារចនា នាយកវិទ្យាល័យវត្តកោះ នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០១ បានអញ្ជើញចូលរួម ពិធីបិទវគ្គបណ្តុះបណ្តាល លេខាតុប្រកួត និងមន្រ្តីស្ថិតិកីឡា បាល់បោះ២០២១ ។
លោក ដួង ឌីម អគ្គលេខាធិការរងនៃសហព័ន្ធ និងអ្នកសម្រលសម្រួលវគ្គបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាល លេខាតុប្រកួត និងមន្រ្តីស្ថិតិកីឡាបាល់បោះ២០២១ ចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ ឆ្លងកាត់ការសិក្សា យើងទទួលបានលទ្ធផល ដូចជានិទ្ទេសល្អ មានចំនួន ៣០ភាគរយ និទ្ទេសល្អមធ្យម មានចំនួន៤៨ភាគរយ និងនិទ្ទេសមធ្យម មានចំនួន២៦ភាគរយ ក្នុងចំណោមសិក្ខាកាម ចូលរួមចំនួន៣២នាក់ ។
លោក ទុយ ប៊ុនហឿន បានមានប្រសាសន៍ថា សិក្ខាកាមដែលបានចូលរួម វគ្គបណ្តុះបណ្តាល នឹងក្លាយជាមន្រ្តីគណៈកម្មការ ការប្រកួតនានាដូចជាការប្រកួត សិស្សនិស្សិត វិទ្យាល័យ និងការប្រកួតថ្នាក់ជាតិ ក៏អាចចូលរួមជាធ្វើមន្រ្តីព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES ២០៣២ លើកទី៣២ នៅប្រទេសកម្ពុជា ។ ចំពោះអ្នកមិនបានចូលរួមវគ្គ បណ្តុះបណ្តាលមិនអនុញ្ញាត ឲ្យធ្វើជាមន្រ្តីគណៈកម្មការ ប្រកួតឡើយ នៅពេលរៀនយើង អនុវត្តលើទីលានហើយ បន្ទាប់ពីត្រូវអនុវត្ត នៃការប្រកួតថែមទៀត ជាដំបូងនេះយើងនឹងធ្វើការប្រកួត សិស្សបឋមដូច្នេះអនុញ្ញាតហើយ ។
លោកអនុប្រធានបានបន្តថា សម្រាប់មន្រ្តីគណៈកម្មការ កម្រិតខ្ពស់ត្រូវអនុញ្ញាត ការប្រកួតកម្រិត ខ្ពស់ទៀត ដូចជាការប្រកួតកីឡាជាតិ និងការប្រកួតលីកបាល់បោះ ធ្វើដូចនេះដើម្បីបង្កើន សមត្ថភាពឲ្យ កើនឡើង ដូច្នេះយើងរៀន ហើយត្រូវអនុញ្ញាត ។ ដើម្បីឲ្យកីឡាបាល់បោះមានការរីកចម្រើនខ្លាំង ត្រូវមានការសហការជាមួយ សាលារៀន វិទ្យាល័យ សកលវិទ្យាល័យ ដែលជាសកម្មភាពអភិវឌ្ឍវិស័យ បាល់ឲ្យបោះនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ចូលរួមជាមួយរាជរដ្ឋាភបាល ក្នុងការឆ្ពោះទៅរកការទទួល បានជោគជ័យ សម្រាប់ការប្រកួតSEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ៕ ដោយ៖លី ភីលីព