អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តារា Countdown នាង Rachel Rileyដែលជាពិធីករទូរទស្សន៍អង់គ្លេស ត្រូវបានផ្តល់សំណងចំនួន ១0,000 ផោន ក្នុងការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់នាង ក្រោយនាងបានប្តឹងអតីតជំនួយការ របស់ Jeremy Corbyn បន្ទាប់ពីការផ្លាស់ប្តូរនៅលើ Twitter ។
ពិធីករទូរទស្សន៍បានត្អូញត្អែរអំពី tweet ដែល Laura Murray បានបង្ហោះកាលពីជាងពីរឆ្នាំមុន។ តុលាការជាន់ខ្ពស់បានសវនាការ កាលពីខែឧសភាថា លោកស្រី Riley បានអះអាងថា មុខតំណែងរបស់លោកស្រី Murray បង្កឲ្យមាន ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះរបស់នាង។
លោក Justice Nicklin បានផ្តល់ការវិនិច្ឆ័យរបស់គាត់ កាលពីថ្ងៃចន្ទ ហើយបានរកឃើញថា លោកស្រី Riley មាន សិទ្ធិក្នុងការផ្តន្ទាទោស ប៉ុន្តែបាននិយាយថា មានធាតុច្បាស់លាស់នៃការញុះញង់លើ tweet ដែលនាងបានបង្ហោះ។ តុលាការបានស្តាប់ពីរបៀប ដែលស្ត្រីទាំង២បានបង្ហោះ tweets បន្ទាប់ពីអតីតមេដឹកនាំការងារលោក Corbyn ត្រូវបានវាយដោយស៊ុត ខណៈទៅទស្សនាវិហារអ៊ីស្លាម ក្នុងខែមីនា ឆ្នាំ២0១៩ ។
នាង Riley បានបង្ហោះរូបថតអេក្រង់នៃ Tweet ខែមករាឆ្នាំ ២0១៩ ដោយ Owen Jones អំពីការវាយប្រហារលើអតីតមេដឹកនាំ គណបក្សជាតិអង់គ្លេសលោក Nick Griffin ដោយបាននិយាយថា ខ្ញុំគិតថាដំបូន្មានជីវិតគឺល្អ ប្រសិនបើអ្នកមិនចង់ឲ្យស៊ុតគប់អ្នក កុំក្លាយជាណាស៊ី៕ ដោយ៖លី ភីលីព