Event

ស្រាបៀរ កម្ពុជា រចនារូប កំពូលតារាបាល់ទាត់​ នៃក្រុម Man City នៅលើកំប៉ុងផ្តល់អារម្មណ៍ ពិសេសអស្ចារ្យ ដល់អ្នកគាំទ្រ នៅកម្ពុជា

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមហ៊ុនបានរចនារូបភាព កំពូលតារាបាល់ទាត់លំដាប់ពិភពលោក របស់ក្រុមដ៏ល្បីនៅចក្រភពអង់គ្លេស Manchester City នៅលើសំបកវេចខ្ចប់កំប៉ុងស្រាបៀរ កម្ពុជា ដើម្បីផ្តល់អារម្មណ៍ពិសេសអស្ចារ្យ ជូនដល់អ្នកគាំទ្រនៅកម្ពុជា។

អ្នកស្រី គង់ កុសល បានមានប្រសាសន៍ថា៖ «ក្នុងនាមជាដៃគូសហការពាណិជ្ជកម្មដ៏ល្អឥតខ្ចោះ របស់ក្រុមបាល់ទាត់ Manchester City ស្រាបៀរ កម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលអាចនាំក្តីរំភើប និងផ្តល់អារម្មណ៍ពិសេសអស្ចារ្យ ដល់អតិថិជន តាមរយៈការរចនារូបភាពយ៉ាងស្រស់ស្អាត របស់កំពូលតារាមានឈ្មោះល្បីល្បាញខ្លាំង ក្នុងវិស័យបាល់ទាត់ដែលតែងនាំភាពរីករាយ ជូនអ្នកគាំទ្រគ្រប់ទិសទីរួមទាំងកម្ពុជាផងដែរ»។

អ្នកស្រីបញ្ជាក់បន្ថែមថា កន្លងមក សំបកកំប៉ុងវេចខ្ចប់ស្រាបៀរ កម្ពុជាមានរូបកីឡាករចំនួន ៣នាក់ រចនាបញ្ចូលគ្នា នៅលើកំប៉ុងតែមួយ ក៏ប៉ុន្តែការរចនាថ្មី មានភាពពិសេសត្រង់ថាកំប៉ុងនីមួយៗ នឹងមានរូបកីឡាករ ម្នាក់ដាច់ដោយឡែក បញ្ចេញកាយវិការយ៉ាងអង់អាច មោះមុតបំផុត ក្នុងការប្តេជ្ញាចិត្តដណ្ដើមជ័យជំនះជូនក្រុម និងអ្នកគំាទ្រជានិច្ច។

រឹតតែអស្ចារ្យទៀតនោះ ក្រុមហ៊ុនក៏បានបន្ថែមរូបកីឡាករចំនួន ៣នាក់ ផ្សេងទៀតធ្វើឲ្យរូបកីឡាករ សរុបទំាងអស់មានចំនួន ៦ រូបផ្សេងគ្នា ដូច្នេះអ្នកគាំទ្រអាចមានឱកាសទទួលបានកំប៉ុង ដែលមានរូបកំពូលតារាក្នុងដួងចិត្តរបស់ខ្លួន រាល់ពេលពិសាស្រាបៀរ កម្ពុជា។

កីឡាករថ្មីទាំងនោះរួមមាន៖ ១) កីឡាករ Jack Grealish ជាខ្សែបម្រើប្រយុទ្ធដ៏លេចធ្លោដែលក្រុម ទើបទិញក្នុងតម្លៃខ្លួនប្រមាណ ១០០លានផោនឬស្មើនឹងជាង ១៣៣ លានដុល្លារអាមេរិក ២) កីឡាករ João Cancelo ខ្សែការពារស្លាបស្តាំដ៏ឆ្នើម និង ៣) កីឡាករ Rodrigo Hernández Cascante ជាខ្សែបម្រើដ៏ឆ្នើម។

ក្រៅពីកីឡាករទាំងនេះ ក៏មានកីឡាករ ៣ រូបទៀតផងដែរ រួមមាន៖ ១) កីឡាករ Jonh Stone ជាខ្សែការពារល្អបំផុតមួយនៅអឺរ៉ុប ២) កីឡាករ Kevin De Bruyne ជាខ្សែបម្រើប្រយុទ្ធឆ្នើម និង ៣) កីឡាករ Kyle Walker ជាខ្សែការពារដ៏ល្អរបស់ក្លិប។
អ្នកស្រី គង់ កុសល បន្តថា៖ «តាមរយៈការនាំយកការរចនាពិសេសនេះ យើងសង្ឃឹមថា អតិថិជននឹងពេញចិត្ត ហើយបន្តគាំទ្រស្រាបៀរ កម្ពុជា។ ស្រាបៀរ កម្ពុជា នឹងតែងតែបន្តរិះរកអ្វីថ្មី ជូនអថិតិជនជានិច្ច»។

សំបកកំប៉ុង ស្រាបៀរ កម្ពុជាជាមួយនឹងរូបភាពថ្មីនេះ នឹងត្រូវដាក់ចរាចរណ៍ នៅលើទីផ្សារ ចាប់ពីពេលនេះតទៅ។ ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ! ពិសាដោយការទទួលខុសត្រូវ។

Most Popular

To Top