ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នឹងរៀបចំមហាសន្និបាត បញ្ចប់អាណត្តិចាស់ទី៦និងបន្តអាណត្តិថ្មី ឆ្នាំ២០២១-២០២៥ ដោយទទួលបានការអញ្ជើញ ជាអធិបតីពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកគៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា នៅសាលប្រជុំគណ:កម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
កាលអាណត្តិទី៦ លោក គៀត ច័ន្ទថារិទ្ធ ក្លាយជាប្រធាន លោកដួង ហេង លោក តែ សុខហុង លោក ពុំ វិត្យា លោក លី សេងហុង អនុប្រធាន លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ លោក ចាន់ ពិសិដ្ឋ អគ្គលេខាធិការរង លោក ព្រុំ ឌុចប៉ូរ៉ានឿន អគ្គហេរញ្ញឹក លោក អ៊ឹង ប៊ុនឃាង លោក អម សុផាណា លោក រស់ ជាតិ លោក ដួង វណ្ណា ចំនួន១៣រូប។
មានកីឡាករជម្រើសជាតិ៥នាក់ ស្រី១នាក់ កីឡាករថ្នាលមាន៨នាក់ ស្រី៣នាក់ យុវកីឡាស្ម័គ្រចិត្តចូលហ្វឹកហាត់មាន៨នាក់ ស្រី២នាក់ គ្រូបង្វឹកជម្រើសជាតិ និងថ្នាល់៣នាក់ អាជ្ញាកណ្តាលថ្នាក់អន្តរជាតិ១នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ៣នាក់ ក្លិបនៅទូទំាងប្រទេសចំនួន២៥ និងខេត្តចំនួន៩ក្លិប និងនៅតាមបណ្តាលក្លិបនីមួយៗ មានគូ្រ១ទៅ២នាក់៕
ដោយ៖លី ភីលីព