Saka រដូវកាលនេះបានក្លាយទៅជា ទៅកីឡាករដ៏ឆ្នើមម្នាក់ របស់ក្លឹបគិតចាប់តាំងតែពីបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ពានរង្វាន់ដូចជា Champions League និងលីគរបស់អង់គ្លេសផង។
កីឡាកររូបនេះនៅសល់តែកុងត្រា រយៈពេល១ឆ្នាំកន្លះទៀតប៉ុណ្ណោះជាមួយនឹងក្លឹប ប៉ុន្តែគេជឿជាក់ថាក្លឹបហង្សក្រហម Liverpool កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីទាក់ទងជាមួយនឹងកីឡាករវ័យ២០ឆ្នាំរូបនេះសង្ឃឹមអាចទាក់ចិត្តគាត់មកលេងនៅ Anfield។
Saka មិនត្រឹមតែប៉ុណ្ណោះ បានបង្ហាញខ្លួនដំបូង ឲ្យជម្រើសជាតិរកបាន៥គ្រាប់និងជួយមិត្តរួមក្រុម រកបាន៤គ្រាប់មកហើយទោះបីជាបានត្រឹមលទ្ធផលខកចិត្តនៅអ៊ឺរ៉ូក្តី។
វិរៈបុររបស់ក្លឹប Arsenal លោក Sol Campbell បានចេញមកព្រមានថាក្លឹបគួរតែប្រយ័ត្នប្រយែង ចំពោះកុងត្រាថ្មីរបស់ Saka ពីព្រោះថា កន្លងមកក្លឹបបានបង្កកំហុសជាច្រើន រួចមកហើយដោយអនុញ្ញាតិ ឲ្យកីឡាករឆ្នើមៗចាកចេញទៅដូចជា Adebayor និង Robin van Persie ជាដើម៕ ប្រែសម្រួល៖ស៊ុនលី